Yearendyearend1140x150

រយៈពេល៤ ខែមន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសបាន៣៩៩ ករណី រឹបអួសឈើហ៊ុប ១៦៥ កំណាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១ លើកនិងបានបង្ក្រាបបទល្មើសធន ធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន៣៩៩ ករណីនៅក្នុងរយៈពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។ នេះគឺជាការថ្លែងឱ្យ ដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។

បើតាមឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។នៅក្នុងការចុះទប់ស្កាត់និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីឧទ្យានុ រក្សនិងប្រជាសហគមន៍តំបន់ ការពារធម្មជាតិបានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖រឹបអូសរណាយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូស ដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគូប និងឈើហ៊ុប និងឈើដុំចំនួន ១៦៥ កំណាត់។ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បាន បង្ហាញផងដែរថានៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំ នួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង