Yearendyearend1140x150

iPhone 12 Pro និង Pro Max ដាច់ស្តុកនៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
Iphone នៅប្រទេសវៀតណាម

ទីក្រុងហូជីមិញ៖ អាជីវករលក់ iPhone ធំ ៗ នៅក្នុងប្រទេសវៀតណាមបានបញ្ឈប់ការនាំចូលម៉ូដែល iPhone 12 Pro និង Pro Max ដោយជំរុញការលក់ iPhone 13ច្រើនជាង ។ Iphone 12 Pro, Pro Max គឺជាទីផ្សារប្រកួតប្រជែងមួយយ៉ាងធំនៅវៀតណាម ដោយសារប្រជាជនវៀតណាមមួយចំនួនធំច្រើននិយមប្រើទូរស័ព្ទម៉ាកផ្លែប៉ម។

អាជីវករម្នាក់គឺលោក Que Chi នៅទីក្រុងហាណូយបាននិយាយថា "ហាងលក់រាយភាគច្រើនបានប្រាប់លោកថា iPhone 12 Pro និង Pro Max ដាច់ស្តុកហើយ ប៉ុន្តែបងប្អូននិងប្រជាពលរដ្ឋមួយចំនួនអាចរកទិញ ទូរស័ព្ទ 12 Pro Max បានតាមហាងធំៗមួយចំនួនបាន។ បុគ្គលិកផ្នែកលក់មួយរួបទៀតបាននិយាយថាមានតែម៉ូតមកក្រោយទេគឺ Iphone 13 ទើបស្រួលលក់ហើយនៅហាងឆេងទីផ្សារមានច្រើន។

ដោយឡែកអ្នកតំណាង ក្រុមហ៊ុន Minh Tuan Mobile បាននិយាយថា ទោះបីជានៅតែមានតម្រូវការខ្ពស់សម្រាប់ផលិតផលទាំងនេះនៅក្នុងប្រទេសវៀតណាមក៏ដោយ អ្នកទិញភាគច្រើនឥឡូវនេះមានជម្រើសក្នុងការទិញទូរស័ព្ទដែលប្រើរួច ឬបង់ប្រាក់បន្ថែមសម្រាប់ទូរស័ព្ទ iPhone 13 ដែលទើបនិងចេញ។

គួរបញ្ចាក់ថា iPhone 12 Pro Max ដែលមានអង្គផ្ទុកទិន្នន័យ ១២៨ ជីហ្គាបៃកំពុងត្រូវបានលក់ក្នុងតម្លៃប្រហែល ២៨,៥ លានដុង ខណៈដែល iPhone 13 Pro Max ដែលមានអង្គផ្ទុកទិន្នន័យដូចគ្នាត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ជាង ២ លានដុង ដែលពន្យល់ពីមូលហេតុដែលខ្សែសង្វាក់ចែកចាយផ្តោតលើម៉ូដែលថ្មីជាងនេះ។ .

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង