Yearendyearend1140x150

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖លោក យី សុថា

សៀមរាប៖ លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងលើកតម្លៃសំណង់បុរាណ និងលើកកម្ពស់សោភ័ណភាពច្រាំងកសិន្ធុផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ដោយដំណើរការជួសជុល បានចាប់ផ្តើមតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២១មក។

លោកបន្តថា ក្រោយពេលបញ្ចប់ការងារជួសជុលពង្រឹងរចនាសម្ពន្ធក្នុងដំណាក់កាលទី០១នេះ ក្រុមការងាររំពឹងថា នឹងធ្វើឱ្យកាំជណ្តើរច្រាំងកសិន្ធុមានភាពរឹងមាំយូរអង្វែងបន្តទៅមុខទៀត ព្រោះថា បើសិនមិនមានការជួសជុលពង្រឹងទេ នាពេលខាងមុខ កាំជណ្តើរនៅតាមផ្នែកខ្លះនឹងរលួសធ្លាក់ជាផ្ទាំងធំៗមិនងាយស្រួលនឹងធ្វើការជួសជុលឡើយ។

សូមជម្រាបថា កាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទី០១ ដោយអ្នកជំនាញនៃអាជ្ញាធរអាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុផ្នែកខាងត្បូងនៃស្ពានហាល បានចែកចេញជា ៣ដំណាក់កាលធំៗ ក្នុងប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលចំនួន០៣ឆ្នាំទើបរួចរាល់ ដោយក្នុងដំណាក់កាលទី១ ធ្វើការងារជួសជុលក្នុងប្រវែង៨០ម៉ែត្រ៕

រូបភាព៖លោក យី សុថា
រូបភាព៖លោក យី សុថា
រូបភាព៖លោក យី សុថា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង