Yearendyearend1140x150

«មឹក»ចំនួន៦៨គីឡូដែលបង្កប់ដោយសារធាតុគីមីត្រូវអាជ្ញាធររឹបអូស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មឹកប្រមាណ ៦៨គីឡូក្រាម ត្រូវបានមន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម រឹបអូសពីឈ្មួញលក់ដូរនៅតាមបណ្តោយផ្លូវត្រឡោកបែក។ ការរឹបអូសនេះ ធ្វើឡើងបន្ទាប់រកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ។

ប្រតិបត្តិការនេះក្រុមការងារនៃក្រសួងពាណិជ្ជកម្ម នៃបានស្រង់យកមឹកគំរូចំនួន៤៨មកវិភាគនៅរថយន្តពិសោធន៍ ជាលទ្ធផលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ចំនួន៣គំរូ ជាប្រភេទមឹកបកធំ ត្រូវបានដកហូតចំនួន៦៨គីឡូក្រាម និង ទំនិញខូចគុណភាពហួសកាលបរិច្ឆេទចំនួន ៩គីឡូក្រាម។

គួរបញ្ជាក់ថា ខណៈដែលពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសពីការអនុវត្តយុទ្ធនាការដោយចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសហការជាមួយមន្រ្តីមូលដ្ឋាន និង ប្រើប្រាស់រថយន្តពិសោធន៍ចល័តជាដើម។

ចំពោះអាជីវករដល់ល្មើសនឹងច្បាប់អនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ នឹងគុណភាពសុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។ហើយអាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ត្រូវចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង