Yearendyearend1140x150

ផលិតកម្មដំណាំកម្ពុជាកើនជាង២០%បានចំណូលប្រមាណ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ 

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាមានកំណើនផលិតកម្មដំណាំពីជាង២៩លានតោន នៅឆ្នាំ២០២០ ដល់ជាង៣៥លានតោន នៅឆ្នាំ២០២១ ពោលគឺបានកើនឡើងជាង២០%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

យោងតាមរបាយការណ៍ ផលិតកម្មដំណាំស្រូវបានកើនឡើង១១,៦% ផលិតកម្មដំណាំសាកវប្បកម្មបានកើនឡើង១៦,៥% និងផលិតកម្មដំណាំឧស្សាហកម្មបានកើនឡើង៣៤,៥% រីឯការនាំចេញផលិតផលកសិកម្មក៏បានកើនឡើងយ៉ាងប្រសើរពី ៤,៨៧លានតោន ដល់ ៧,៩៨លានតោនគឺ ៦៤%។

តាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំឆ្នាំ២០២១ មានប្រមាណ ១០ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងចំនួន២៤,៨២%៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង