Yearendyearend1140x150

កម្ពុជា-ចិនរួមគ្នាបង្ក្រាបគ្រឿងញៀនបាន ២,៩៥ តោនជាប្រាក់២៤២លានដុល្លារឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ពេលមួយឆ្នាំ២០២១ ប្រទេសកម្ពុជា និងចិន បានសហការរួមគ្នាបង្ក្រាប និងរឹបអូសបានថ្នាំញៀនចំនួន ២,៩៥ តោន ដែលមានតម្លៃទីផ្សារជិត ១៧០០លានយន់ គិតជាប្រាក់ដុល្លារប្រហែល២៤២លានដុល្លារអាម៉េរិក។នេះបើយោងតាមរបាយការណ៍របស់ការិយាល័យបង្រ្កាប គ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈចិន។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០២១កន្លងទៅនេះ ការិយាល័យបង្រ្កាបគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន និងកម្ពុជា បានបង្រ្កាបជាបន្តបន្ទាប់នូវករណីធំៗជាច្រើនដែលទាក់ទងនឹងការផលិត និង ការជួញដូរគ្រឿងញៀនឆ្លងដែន។

ក្នុងប្រតិបត្តការនោះ ភាគីទាំងពីរ បានបង្ក្រាបរោងចក្រផលិតគ្រឿងញៀនទ្រង់ទ្រាយធំមួយក្នុងប្រទេសកម្ពុជា ចាប់ខ្លួនជនសង្ស័យចំនួន ៤៦ នាក់ និងរឹបអូសបានថ្នាំញៀនចំនួន២,៩៥ តោន ដែលមានតម្លៃទីផ្សារជិត ១៧០០លានយន់គិតជាប្រាក់ដុល្លារប្រហែល២៤២លានដុល្លារ។

លោក Liang Yun ប្រធានការិយាល័យបង្ក្រាបគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន បានអោយដឹងថា៖នៅក្នុងឆ្នាំ ២០២១នេះ នៅទូទាំងប្រទេសចិន បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥៤០០០ករណី និង ចាប់ខ្លួនជនសង្ស័យបានជាង ៧៧០០០នាក់ រឹបអូសគ្រឿងញៀនចំនួន ២៧តោន ជាពិសេស ការបង្រ្កាបគ្រឿងញៀនរួមគ្នាជាមួយកម្ពុជា កាលពីចុងឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប៉ូលិសនៃប្រទេសចិន ប៉ូលីសកម្ពុជា បានស្រាវជ្រាវបង្ក្រាប់ដោយជោគជ័យនូវក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ និង រឹបអូសបានវត្ថុធាតុដើមផលិតគ្រឿងញៀនចំនួន ៨៤តោន និងម្សៅ K ចំនួនជាង២តោន។ក្នុងនោះមេក្លោងជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនក្នុងករណីនេះ ដោយក្នុងនោះមេក្លោងម្នាក់ត្រូវបានស្លាប់ក្នុងពេលបង្រ្កាប។

ករណីខាងលើនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ប៉ូលិសចិននិងកម្ពុជា បានចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៩នាក់ នៅក្នុងភោជនីយដ្ឋានចិនមួយកន្លែង និងផ្ទះវីឡាមួយនៅក្នុងរាជធានីភ្នំពេញ ដោយរួមមានមេក្លោងម្នាក់ត្រកូល Huang ដែលមានអាយុ៥៨ឆ្នាំផងដែរ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀនចំនួន ៣៤៧គីឡូក្រាម ថ្នាំញៀនត្រូវបានលាក់ទុកក្នុងបំពង់ដែក ហើយគ្រោងរត់ពន្ធទៅកាន់ប្រទេសទី៣ តាមច្រកកំពង់ផែព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង