Cc time
Cct850x100 1
Itt 0  web banner

អាម៉េរិកផ្តើមរៀបចំផែនការហាមឃាត់ការលក់ផលិតផលបច្ចេកវិទ្យាខ្ពស់របស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 Joe Biden កាន់​បន្ទះ​សៀគ្វី semiconductor នៅ​ពេល​ដែល​លោក​និយាយ​នៅ​ក្នុង​បន្ទប់​បរិភោគ​អាហារ​របស់​រដ្ឋ នៅ​សេតវិមាន​ក្នុង​ក្រុង Washington ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១។

អាម៉េរិក៖ រដ្ឋបាលលោកចូ បៃដិន បានចាប់ផ្តើមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ហាមឃាត់ការលក់ផលិតផលបច្ចេកវិទ្យាខ្ពស់ដែលមានសមាសធាតុ ឬកម្មវិធីដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសរុស្ស៊ី។ការផ្តើមរៀបចំនេះ ធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីរុស្ស៊ីចាប់ផ្តើមបង្កើនកងទ័ពនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន។

រដ្ឋបាលលោក Biden បានព្រមានជាច្រើនដងទៅលើទីក្រុងមូស្គូ ដោយអះអាងថា បានបង្កើនកងទ័ពនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន។រដ្ឋបាលលោកចូ បៃដិន បានផ្តើមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ហាមឃាត់ការលក់ផលិតផលបច្ចេកវិទ្យាខ្ពស់ដែលមានសមាសធាតុ ឬកម្មវិធីដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសរុស្ស៊ី។នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានអាម៉េរិកVOAជាភាសាអង់គ្លេស។

វិធានការនេះ អាម៉េរិកធ្លាប់បានធ្វើម្តងរួមមកហើយលើប្រទេសចិន ក្រោមរដ្ឋបាល លោកTrump បានចាត់វិធានការដូចគ្នានេះ​ប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍របស់ចិន Huawei ក្នុងឆ្នាំ ២០២០ ដោយរារាំងអ្នកលក់មិនឱ្យលក់ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុនដែលត្រូវការសម្រាប់ផលិតទូរស័ព្ទចល័ត។ 

គួរបញ្ជាក់ថា ស្ថានការណ៍ដ៏តានតឹងរវាងអាម៉េរិក និង រុស្ស៊ីបានកើតមានឡើង បន្ទាប់ពីរុស្ស៊ីបានបង្កើនកងទ័ពរបស់ខ្លួននៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន រុស្ស៊ីទាមទារ ឱ្យអូតង់និងអាមេ៉រិកត្រូវតែ​ឈប់ធ្វើសមយុទ្ធយោធា និង​ដាក់​ពង្រាយ​កម្លាំង នៅតំបន់អឺរ៉ុបខាងកើតទៀត។ក៏ប៉ុន្តែប្រសិនបើរុស្ស៊ីនៅតែមិនព្រមដកថយ ហើយ​សម្រេចប្រើកម្លាំងណាមួយ ​មកលើ​អ៊ុយក្រែនមែននោះ ​អាមេ៉រិកបានត្រៀម​ទណ្ឌកម្ម​ធំៗមួយចំនួន​រួចហើយ។ 

អ្នកជំនាញមួយចំនួន បានមើលឃើញថា អាម៉េរិក មានជម្រើសជាច្រើននៅពេលនិយាយអំពីការទប់ស្កាត់ការផ្ទេរបច្ចេកវិទ្យាទៅរុស្ស៊ី ទាំងផ្នែកនៅក្នុងប្រទេសរុស្ស៊ីដែលទណ្ឌកម្មប៉ះពាល់ដល់ និង ក្រុមហ៊ុនដែលនៅក្រៅប្រទេសរុស្ស៊ីដែលនឹងត្រូវទទួលរងផងប៉ះពាល់។រដ្ឋបាលអាម៉េរិក អាចដាក់កំហិតទូទាំងវិស័យ ដោយរារាំងការនាំចេញបច្ចេកវិទ្យាទៅកាន់ឧស្សាហ៍កម្មអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី។ប្រសិនបើសម្រេចមែន វានឹងពិបាកសម្រាប់ទីក្រុងម៉ូស្គូក្នុងការបំពេញចន្លោះប្រហោងនៃផលិតកម្មក្នុងស្រុក៕

Khcct banner

អត្ថបទទាក់ទង