Yearendyearend1140x150

អ្នកវិទ្យាសាស្រ្តចិនចេញផ្សាយលទ្ធផលពិសោធន៍លើកដំបូងនៃវ៉ាក់សាំងការពារកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រូបភាពពិសោធន៍វ៉ាក់សាំងការពារវីរុសកូវីដ១៩

ចិន៖ កាលពីថ្ងៃទី៦ ខែឧសភា អ្នកវិទ្យាសាស្ត្រប្រទេសចិនបានចេញផ្សាយលទ្ធផលពិសោធន៍លើសត្វនៃវ៉ាក់សាំងការពារវីរុសប្រភេទថ្មីកូវីដ-១៩ ដែលមានចំណងជើងថា « ការអភិវឌ្ឍយ៉ាងរហ័សនៃវ៉ាក់សាំងការពារវីរុសSARS-CoV-2» នៅលើទិនានុប្បវត្តិវិទ្យាសាស្ត្រអន្តរជាតិកំពូលដែលមានឈ្មោះថា«វិទ្យាសាស្ត្រ (Science)»។

នេះគឺជាលទ្ធផលសិក្សាស្រាវជ្រាវសាកល្បងនៅលើសត្វអំពីវ៉ាក់សាំងប្រភេទថ្មីកូវីដ-១៩ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើកដំបូង ហើយលទ្ធផលបង្ហាញថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។

យោងតាមអត្ថបទនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះមានវ៉ាក់សាំង SARS-CoV-2 ជាច្រើនកំពុងត្រូវបានស្រាវជ្រាវ។ ក្នុងនោះវ៉ាក់សាំងចំនួន០៣ ត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលនៅក្នុងប្រទេសចិន ហើយវ៉ាក់សាំងAdenovirus Vector Vaccineមួយប្រភេទ បានឈានចូលដល់ក្នុងការសាកល្បងដំណាក់កាលទី២ហើយ។

សូមបញ្ជាក់ផងដែរថា ទោះបីជាការស្រាវជ្រាវលើវ៉ាក់សាំងមានក្តីសង្ឃឹមខ្ពស់ក៏ដោយ វានៅតែត្រូវការពេលវេលាដើម្បីអនុវត្តន៍ដំណើរការវិទ្យាសាស្ត្រ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង