Yearendyearend1140x150

វេជ្ជបណ្ឌិតអ៊ីតាលីជិត២ពាន់នាក់ត្រូវបានព្យួរការងារដោយសារមិនព្រមចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វេជ្ជបណ្ឌិតអ៊ីតាលីជិត២ពាន់នាក់ត្រូវបានព្យួរការងារដោយសារមិនព្រមចាក់វ៉ាក់សាំង ប្រភពរូប៖ ស៊ីនហួរ

អ៊ីតាលី៖ យោងតាមទិន្នន័យពីសហព័ន្ធគ្រូពេទ្យវះកាត់ និងទន្តពេទ្យជាតិអ៊ីតាលី កាលពីថ្ងៃទី ២១ ខែមករា គ្រូពេទ្យនិងទន្តពេទ្យប្រហែល ១,៩១០ នាក់ មិនព្រមចាក់វ៉ាក់សាំង ត្រូវបានព្យួរការងារ ដែលមានចំនួនស្មើនឹង ០.៤% នៃសមាជិកសហព័ន្ធ។

ប្រទេសអ៊ីតាលី បានដាក់វិធានការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់បុគ្គលិកថែទាំសុខភាព។ យោងតាមទិន្នន័យពីសហព័ន្ធគ្រូពេទ្យវះកាត់ និងទន្តពេទ្យជាតិអ៊ីតាលី សមាជិកជាង ៣០,០០០ នាក់មិនទាន់បានបញ្ចប់ការចាក់វ៉ាក់សាំងទេ ប៉ុន្តែមិនមែនពួកគេទាំងអស់បានរំលោភលើបទប្បញ្ញត្តិនៃការបង្ការជំងឺរាតត្បាតនោះទេ។

លើសពីនេះទៀតគិលានុបដ្ឋាយិកាប្រហែល ៦,០០០ នាក់ និងអ្នកថែទាំផ្សេងទៀត ត្រូវបានផ្អាកការងារដោយសារមិនបានចាក់វ៉ាក់សាំង ហើយរាប់ពាន់នាក់ទៀតត្រូវបានព្យួរការងារដោយសារតែឆ្លងកូវីដ១៩ ឬត្រូវដាក់ឲ្យនៅដាច់ដោយឡែក។

លោក Filippo Anelli ប្រធានសហព័ន្ធបាននិយាយថា ការផ្អាកការងារបណ្តោះអាសន្នសម្រាប់អ្នកដែលបំពានបទប្បញ្ញត្តិបង្ការការរាតត្បាត គឺដើម្បីការពារសុខភាពសាធារណៈ និងធានានូវសេវាវេជ្ជសាស្រ្តប្រកបដោយសុវត្ថិភាព។

ជាមួយនឹងការរីករាលដាលនៃកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលធ្វើឲ្យអ៊ីតាលីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបានរឹតបន្តឹងការការពារការរីករាលដាលបន្ថែមទៀតនៅក្នុងខែនេះ។

ប្រទេសអ៊ីតាលីបានរាយការណ៍អំពីករណីដែលបានបញ្ជាក់ថ្មីចំនួន ១៧៩,០០០ នៅថ្ងៃទី ២១ ធ្លាក់ចុះពី ១៨៩,០០០ នៅថ្ងៃមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង