Cc time
Cct850x100 1
Itt 0  web banner

លោកបៃដិនថា«ចលនារបស់រុស្ស៊ីណាមួយចូលទៅក្នុងអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាការឈ្លានពាន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកបៃដិនថា«ចលនារបស់រុស្ស៊ីណាមួយចូលទៅក្នុងអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាការឈ្លានពាន» ប្រភពរូប៖ CNA

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃ ២០ មករា ថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា រាល់ចលនារុស្ស៊ីចូលទៅក្នុងអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជាការឈ្លានពាន។

លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា«ប្រសិនបើអង្គភាពរុស្ស៊ី ប្រមូលផ្តុំណាមួយ ផ្លាស់ទីឆ្លងកាត់ព្រំដែនអ៊ុយក្រែន នឹងចាត់ទុកថាដែលជាការឈ្លានពាន»។

លោក បៃដិន បាននិយាយថា «ការលុកលុយបែបនេះនឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងសម្របសម្រួលការឆ្លើយតបផ្នែកសេដ្ឋកិច្ច ដូចដែលបានពិភាក្សាលម្អិតជាមួយសម្ព័ន្ធមិត្តយ៉ាងច្បាស់ជាមួយប្រធានាធិបតីពូទីន»។

ប្រទេសរុស្ស៊ី បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដើម្បីការពារសន្តិសុខរបស់ខ្លួន ខណៈប្រទេសលោកខាងលិចយល់ឃើញថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការវាយលុកថ្មីលើប្រទេសអ៊ុយក្រែន ខណៈប្រទេសនេះបានបដិសេធចំពោះរឿងនេះម្ដងហើយម្ដងទៀត៕

Khcct banner

អត្ថបទទាក់ទង