Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាថ្កោលទោសចំពោះការវាយប្រហារស្តុកប្រេងនៅប្រទេសអារ៉ាប់រួម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯ.ឧ ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងខ្លា ចំពោះការវាយប្រហារលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើឱ្យបាត់បង់ជិវិតជនស៊ីវិល និងខូចខាតទ្រព្យសម្បត្តិ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យបញ្ឃប់នូវរាល់សកម្មភាពហឹង្សាដែលធ្វើអោយប៉ះពាល់ដល់សន្តិភាព ស្ថេរភាព និង សន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល។

យោងតាមរូបថតពីផ្កាយរណបទទួលបានដោយសារព័ត៌មាន Associated Press នៅថ្ងៃអង្គារកន្លងទៅនេះ បង្ហាញឱ្យឃើញពីលទ្ធផលនៃការវាយប្រហារដ៏សាហាវទៅលើរោងចក្រប្រេងមួយក្នុងរដ្ឋធានីនៃប្រទេសអារ៉ាប់រួម ដែលធ្វើឡើងដោយក្រុមឧទ្ទាម ហួតទី ដែលគាំទ្រដោយប្រទេសយេម៉ែន។ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានវាយលុករដ្ឋធានី សានា របស់ប្រទេសយេម៉ែន ដោយបានសម្លាប់ និងរបួសជនស៊ីវិលជាច្រើន។

Khcct banner

អត្ថបទទាក់ទង