Cc time
Cct850x100 1
Itt 0  web banner

អូទ្រីសប្រកាសចាក់វ៉ាក់សាំងកាតព្វកិច្ច ខណៈអ្នកមិនព្រមចាក់ត្រូវពិន័យ៤០០០ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អូទ្រីសប្រកាសចាក់វ៉ាក់សាំងកាតព្វកិច្ច ខណៈអ្នកមិនព្រមចាក់ត្រូវពិន័យ៤០០០ដុល្លារ ប្រភពរូប៖ RT

អូទ្រីស៖ សភារបស់ប្រទេសអូទ្រីស បានធ្វើការចាក់វ៉ាក់សាំងជាកំហិតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដោយអ្នកដែលមិនព្រមចាក់វ៉ាក់សាំងប្រឈមនឹងការផាកពិន័យរហូតដល់ ៣,៦០០ អឺរ៉ូ (៤,០០០ ដុល្លារ)។

សមាជិកសភាអូទ្រីសភាគច្រើន បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ខំពលរដ្ឋរបស់ពួកគេឱ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាមួយអ្នកដែលមិនព្រមប្រឈមនឹងការផាកពិន័យរហូតដល់ ៤,០០០ដុល្លារ។

បន្ទាប់ពីសមាជិកសភាចំនួន ១៣៧ នាក់បានបោះឆ្នោតឱ្យចាក់វ៉ាក់សាំងជាកាតព្វកិច្ច ហើយមានតែ ៣៣ នាក់ប៉ុណ្ណោះដែលជំទាស់នោះ សេចក្តីព្រាងច្បាប់នេះឥឡូវនេះបានបញ្ជូនទៅសភាជាន់ខ្ពស់ដើម្បីពិភាក្សា និងអនុម័ត។ ដោយសារគណបក្សគ្រប់គ្រងរបស់ប្រទេសអូទ្រីស ដែលជាសម្ព័ន្ធនៃគណបក្សប្រជាជនកណ្តាលស្តាំនិយម និងគណបក្សបៃតង កាន់កាប់ភាគច្រើននៅក្នុងអង្គជំនុំជម្រះនេះ ការអនុម័តរបស់វាត្រូវបានធានាស្ទើរតែទាំងអស់។ គណបក្សសិទ្ធិសេរីនិយមជាគណបក្សតែមួយគត់ដែលប្រឆាំងនៅក្នុងសភា។

ការចាក់វ៉ាក់សាំងកាតព្វកិច្ច គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ដោយនឹងតម្រូវឱ្យមនុស្សពេញវ័យជនជាតិអូទ្រីសគ្រប់រូប លើកលែងតែស្ត្រីមានផ្ទៃពោះ ឬអ្នកដែលត្រូវបានលើកលែងសម្រាប់ហេតុផលវេជ្ជសាស្រ្ត ដើម្បីទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩។ ហើយការផាកពិន័យចំពោះអ្នកដែលបដិសេធនឹងចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែមីនា ហើយពលរដ្ឋដែលមិនគោរពតាមនឹងត្រូវរងការផាកពិន័យជាអតិបរមាចំនួន ៣,៦០០ អឺរ៉ូ (៤,០០០ ដុល្លារ)។

ច្បាប់នេះនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរក្នុងការរក្សាមូលដ្ឋានទិន្នន័យនៃស្ថានភាពការចាក់វ៉ាក់សាំងររបស់ប្រជាពលរដ្ឋគ្រប់រូប។ ហើយច្បាប់នេះនឹងនៅមានរហូតដល់ឆ្នាំ២០២៤។

ការចាក់វ៉ាក់សាំងកាតព្វកិច្ច ត្រូវបានស្នើឡើងជាលើកដំបូងដោយរដ្ឋាភិបាលអូទ្រីសកាលពីខែវិច្ឆិកា ហើយការប្រកាសនេះបានបង្កឱ្យមានការតវ៉ាដ៏ធំ។ នៅពេលនោះ ប្រទេសអូទ្រីសមានអត្រាចាក់វ៉ាក់សាំងទាបបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ដែលចាប់តាំងពីពេលនោះមក បានកើនឡើងដល់ខ្ពស់ជាងមធ្យមភាគរបស់សហភាពអឺរ៉ុប។ នាពេលបច្ចុប្បន្ននេះ មានតែជាង ៧០% នៃជនជាតិអូទ្រីសប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងទាំងស្រុង នេះបើយោងតាមតួលេខពីអង្គការសុខភាពពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ បាតុកម្មបានបន្តដោយមនុស្សរាប់ពាន់នាក់បានធ្វើដំណើរទៅកាន់ដងផ្លូវនៃទីក្រុងវីយែនកាលពីចុងសប្តាហ៍មុន ដើម្បីទាមទារឱ្យលុបចោលច្បាប់នេះ។ បាតុកម្មបន្ថែមទៀតត្រូវបានគេរំពឹងថានៅចុងសប្តាហ៍នេះបន្ទាប់ពីការអនុម័តច្បាប់នេះ៕

Khcct banner

អត្ថបទទាក់ទង