Yearendyearend1140x150

ទីក្រុង៣របស់កម្ពុជាទទួលបានពានរង្វាន់«ទីក្រុងទេសចរណ៍ស្អាតអាស៊ាន»លើកទី៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុងទាំង៣របស់កម្ពុជាដែលជាប់ជាទីក្រុងស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

(រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ ទីក្រុងចំនួន២១ នៃប្រទេសសមាជិកអាស៊ាន បានទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មានទីក្រុងចំនួន៣របស់ប្រទេសកម្ពុជាផងដែរ ដូចជា ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប។

ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។

យោងតាមគណៈកម្មាធិការជាតិវាយវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជាបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង