Yearendyearend1140x150

វៀតណាមនឹងចំណាយ ៣,៣ ពាន់លានដុល្លារលើផែនការកាត់បន្ថយភាពក្រីក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមនឹងចំណាយ ៣,៣ ពាន់លានដុល្លារលើផែនការកាត់បន្ថយភាពក្រីក្រ VN Express International

វៀតណាម៖ ប្រទេសវៀតណាមនឹងចំណាយប្រាក់ចំនួន ៧៥ លានលានដុង (៣.៣ ពាន់លានដុល្លារ) លើកម្មវិធីកាត់បន្ថយភាពក្រីក្ររយៈពេល ៥ ឆ្នាំ (២០២១-២០២៥) ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh។

កម្មវិធីជាតិដែលស្នើឡើងដោយក្រសួងសង្គមកិច្ច នឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ ការពារប្រជាជនពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងការជួយប្រជាពលរដ្ឋក្រីក្រទទួលបានសេវាសង្គមកាន់តែប្រសើរឡើង។

ក្នុងនោះទឹកប្រាក់ ៤៨ ទ្រីលានដុង (២.១ ពាន់លានដុល្លារ) នៃការចំណាយរបស់ផែនការនឹងត្រូវបានដកចេញពីថវិកាជាតិចំណែក ទឹកប្រាក់ ១២.៧ ទ្រីលានដុងនឹងដកចេញពីថវិកាក្នុងស្រុក និងនៅសល់ពីប្រភពផ្សេងទៀត។

កម្មវិធីនេះមានគោលបំណងកាត់បន្ថយចំនួនគ្រួសារក្រីក្រនៅទូទាំងប្រទេស ហើយនឹងរក្សាភាគរយនៃគ្រួសារក្រីក្រពហុភាគីឱ្យនៅត្រឹម ១-១.៥ ភាគរយ និងលើកចេញពីភាពក្រីក្រចំនួន ៣០ ភាគរយ ជាពិសេសស្រុក និងឃុំក្រីក្រតាមឆ្នេរសមុទ្រ និងនៅលើកោះ។

តំបន់មួយចំនួនរបស់វៀតណាមនៅតែមានភាគរយនៃគ្រួសារក្រីក្រលើសពី ៥០ ភាគរយ ដូចជាស្រុក Muong Nhe, Nam Po, Dong Van,និង Ky Son។ គ្រួសារជនជាតិភាគតិចមានចំនួនប្រហែល ៦១ ភាគរយនៃគ្រួសារក្រីក្រទាំងអស់នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២០។

គ្រួសារក្រីក្រភាគច្រើនរស់នៅក្នុងតំបន់ជនបទ ដែលជីវភាពមិនមានស្ថិរភាព និងមានការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។

វៀតណាមបច្ចុប្បន្នមានគ្រួសារប្រហែល ៤,៤៧៣ ឬ ១៧.៤ លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលត្រូវបានកំណត់ដោយប្រាក់ចំណូលប្រចាំខែ ១.៥ លានដុងក្នុងមនុស្សម្នាក់នៅតំបន់ជនបទ និង ២ លានដុងនៅក្នុងតំបន់ទីក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង