Cc time
Cct850x100 1
Itt 0  web banner

រុស្ស៊ីនិងបេឡារុស្សនឹងធ្វើសមយុទ្ធយោធារួមគ្នាក្បែរព្រំដែនអ៊ុយក្រែននៅខែក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីនិងបេឡារុស្សនឹងធ្វើសមយុទ្ធយោធារួមគ្នាក្បែរព្រំដែនអ៊ុយក្រែននៅខែក្រោយ ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ មន្ត្រីរុស្ស៊ី និងបេឡារុស្សបាននិយាយកាលពីថ្ងៃទី១៨ ខែមករា ថា ប្រទេសទាំងពីរគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅខែក្រោយក្នុងប្រទេសបេឡារុស្ស នៅភាគខាងលិចនៃព្រំដែនជាមួយប្រទេសប៉ូឡូញ និងភាគខាងត្បូងប្រទេសលីទុយអានី ពិសេសនៅជិតប្រទេសអ៊ុយក្រែន ដើម្បីអនុវត្ត"ការការពារប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ" ។

កងទ័ព និងបរិក្ខាររបស់រុស្សី បានចាប់ផ្តើមមកដល់ប្រទេសបេឡារុស្សនៅថ្ងៃទី ១៧ ដោយរៀបចំដើម្បីចូលរួមក្នុងសមយុទ្ធរួមមួយដែលមានឈ្មោះថា "ដំណោះស្រាយសម្ព័ន្ធមិត្ត" ដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ។ យោងតាមប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko សមយុទ្ធយោធាបណ្តោះអាសន្ននេះ គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងពីប្រទេសជិតខាង។

សមយុទ្ធយោធារួមគ្នារវាងកងកម្លាំងរុស្ស៊ីនិងសកើតឡើង ស្របពេលមានភាពតានតឹងជាបន្តបន្ទាប់ក្នុងប្រទេសអ៊ុយក្រែន។ ថ្មីៗនេះ លោកខាងលិចបាននិយាយថា ការដាក់ពង្រាយទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន គឺជាចេតនាដើម្បី “ឈ្លានពាន” អ៊ុយក្រែន ហើយរុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ និងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន គឺដោយសារតែ NATO បន្តបំផ្លាញសន្តិសុខរបស់រុស្ស៊ី។

កាលពីខែធ្នូឆ្នាំមុន រុស្ស៊ីបានធ្វើការដាក់ស្នើយ៉ាងខ្ពស់មួយទៅកាន់សហរដ្ឋអាមេរិក និងអង្គការណាតូ ហើយបានចេញផ្សាយសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិសុខចំនួនពីរ ដើម្បីបញ្ជាក់អំពី "បន្ទាត់ក្រហម" សន្តិសុខរបស់រុស្ស៊ី។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ នៃខែនេះ រុស្ស៊ីបានជួបពិភាក្សាផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និង OSCE ប៉ុន្តែមិនទទួលបានលទ្ធផលជាក់ស្តែងណាមួយឡើយ ៕

Khcct banner

អត្ថបទទាក់ទង