Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងអូមីក្រុងដំបូងនៅក្នុងសហគមន៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងអូមីក្រុងដំបូងនៅក្នុងសហគមន៍  ប្រភពរូប៖ VN Express International

វៀតណាម៖ អ្នកជំងឺកូវីដ១៩ ៣នាក់ នៅទីក្រុងហូជីមិញត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូវីដ១៩បំលែងថ្មីអូមីក្រុងក្នុងសហគមន៍ ដែលជាករណីដំបូងគេនៅក្នុងប្រទេសវៀតណាម។

មន្ទីរពេទ្យនប៉ូលីសខណ្ឌទី ៥ កាលពីថ្ងៃទី ៣០ ខែមេសា បាននិយាយនៅថ្ងៃពុធថា អ្នកជំងឺមកគ្លីនិកឯកជនមួយ ដើម្បីពិនិត្យសុខភាពដោយមានរោគសញ្ញា ហៀរសំបោរ និងឈឺបំពង់ក។

បន្ទាប់ពីពួកគេត្រូវបានគេរកឃើញថា វិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស គ្លីនិកបានបញ្ជូនសំណាករបស់ពួកគេទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្ដបញ្ជាក់ PCR ហើយលទ្ធផលកាលពីរសៀលថ្ងៃអង្គារ បានបញ្ជាក់ថា ពួកគេបានឆ្លងមេរោគ BA.1 ដែលជាវីរុសបំលែងនៃ អូមីក្រុង។

អ្នកជំងឺទាំង៣នាក់នោះ មានអាយុ៣៥ឆ្នាំ នៅស្រុក ប៊ិញចាញ់ ម្នាក់ទៀត អាយុ៣១ឆ្នាំ នៅស្រុកដប់មួយ និងមនុស្សម្នាក់ទៀត អាយុ៤៨ ឆ្នាំនៅស្រុក ហ្គូវ៉ាប។ អាជ្ញាធរមូលដ្ឋានកំពុងកំណត់ទីតាំងសង្កាត់អ្នកជំងឺ និងយកសំណាកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេដើម្បីធ្វើតេស្ត។

អ្នកជំងឺទាំងបីនាក់បានបង្កើនចំនួនអ្នកឆ្លងអូមីក្រុងរបស់វៀតណាមដល់ទៅ ៧៣ ករណី ដោយករណី ៧០ ពីមុន គឺជាករណីនាំចូលរបស់ជនបរទេសទាំងអស់ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅពេលចូលក្នុងប្រទេសវៀតណាម។

ក្រសួងសុខាភិបាល បានព្រមានកាលពីចុងឆ្នាំមុនថា ហានិភ័យនៃការរីករាលដាល អូមីក្រុង នៅក្នុងប្រទេសវៀតណាមគឺខ្ពស់ ហើយនៅពេលដែលវាកើតឡើង វាអាចជាបន្ទុកលើប្រព័ន្ធថែទាំសុខភាព ដូចកូវីដ១៩បំលែងដែលតាដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង