Cctime ezgif.com resize
Img 0571

ក្រុមអ្នកស្រាវជ្រាវប្រទះឃើញ«ក្រពើភ្នំ»កម្រ៩ក្បាលនៅជម្រកសត្វព្រៃកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មណ្ឌលគិរី៖ កូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។នេះបើយោងតាមក្រសួងបរិស្ថានកម្ពុជា។

 ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មីអំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។ អ្នកវិទ្យាសាស្រ្តក៏បានរំពឹងដែរថាពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមានក្តីសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង