Cc time
Cct850x100 1
Itt 0  web banner

មនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីតវ៉ានឹងច្បាប់រឹតបន្តឹងកូវីដខ្លាំងជាងមុននៅបារាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីតវ៉ានឹងច្បាប់រឹតបន្តឹងកូវីដខ្លាំងជាងមុននៅបារាំង ប្រភពរូប៖ RT

បារាំង៖ ក្រុមបាតុកររាប់ពាន់នាក់ បានដើរដង្ហែរតាមផ្លូវប្រឆាំងនឹងការអនុម័តការចាកក់វ៉ាក់សាំង និងការរឹតបន្តឹងវិធានការកូវីដ១៩ខ្លាំងជាងមុននៅក្នុងទីក្រុងប៉ារីស។

មនុស្សជាង ៥០,០០០ នាក់បានតវ៉ាប្រឆាំងនឹងវិធានការណ៍កូវីដ១៩ ដ៏តឹងរ៉ឹងនៅក្នុងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ខណៈដែលសភាជាន់ខ្ពស់បានអនុម័តលើកំណែវិសោធនកម្មនៃច្បាប់អនុម័តវ៉ាក់សាំង។

យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា មនុស្សប្រហែល ៥៤,០០០ នាក់បានតវ៉ានៅទូទាំងប្រទេសក្នុងនោះមាន ៧,០០០ នាក់ដែលបានដង្ហែក្បួននៅក្នុងរដ្ឋធានី។ អ្នកខ្លះកាន់បដាដែលសរសេរថា "សេរីភាព" និង "លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់"។

អ្នកផ្សេងទៀតបានបង្ហាញពីការគាំទ្រចំពោះតារាវាយកូនបាល់ស៊ែប៊ី ដែលមិនទាន់ចាក់វ៉ាក់សាំង Novak Djokovic ដែលថ្មីៗនេះ ត្រូវបានឃុំខ្លួន និងគ្រោងនឹងនិរទេសនៅប្រទេសអូស្ត្រាលីពីបទបំពានច្បាប់សុខភាព។

ព្រឹទ្ធសភាបារាំង ដែលជាសភាជាន់ខ្ពស់បានអនុម័តកំណែវិសោធនកម្មនៃច្បាប់អនុម័តវ៉ាក់សាំងនៅថ្ងៃដដែលនោះ។ សភាជាន់ទាប រដ្ឋសភា គ្រោងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដែលកំពុងពិភាក្សាយ៉ាងក្តៅគគុក នៅរសៀលថ្ងៃអាទិត្យ។

សម្រាប់អ្នកចាក់វ៉ាក់សាំងដូសជំរុញ បានក្លាយជាការចាំបាច់សម្រាប់ប័ណ្ណសុខភាពការងារនៅថ្ងៃសៅរ៍។ អ្នកដែលបានទទួលថ្នាំលើកទីពីរកាលពីជាង ៧ ខែមុន ប៉ុន្តែមិនបានទទួលវ៉ាក់សាំងដូសទី៣ ប័ណ្ណចាក់វ៉ាក់សាំងរបស់ពួកគេក៏ត្រូវបានហាមឃាត់ផងដែរ។

ប្រសិនបើត្រូវបានអនុម័ត ប័ណ្ណវ៉ាក់សាំងនឹងជំនួសប័ណ្ណសុខភាពដែលមានស្រាប់ ដែលត្រូវការប្រើសម្រាប់ការចូលទៅក្នុងគ្រឹះស្ថាន រួមមាន ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងរោងកុន។ វិធានការនេះ មានគោលបំណងលើកទឹកចិត្តមនុស្សបន្ថែមទៀត ឱ្យទទួលការចាក់វ៉ាក់សាំង៕

Khcct banner

អត្ថបទទាក់ទង