Yearendyearend1140x150

រុស្ស៊ីឆ្លើយតបនឹងការទាមទាររបស់អាមេរិកលើសមយុទ្ធយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីឆ្លើយតបនឹងការទាមទាររបស់អាមេរិកលើសមយុទ្ធយោធា ប្រភពរូប៖ RT

រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូនឹងបន្តមិនអើពើនឹងការទាមទាររបស់អាមេរិក ដែលថាខ្លួនបញ្ឈប់សមយុទ្ធយោធានៅជិតព្រំដែនរបស់ប្រទេសជាមួយអ៊ុយក្រែន ពីព្រោះគ្មាននរណាម្នាក់មានសិទ្ធិកំណត់អ្វីដែលរុស្ស៊ីអាចធ្វើបាននៅក្នុងទឹកដីរបស់ខ្លួននោះទេ។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានទាមទារឲ្យក្រុងម៉ូស្គូមានតម្លាភាព ឬបញ្ឈប់ចលនាទ័ពនៅតំបន់ព្រំដែន។

ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃពុធ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី Dmitry Peskov បានអត្ថាធិប្បាយលើកិច្ចចរចាបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលភាគីអាមេរិកស្វែងរកការរឹតបន្តឹងចលនាទ័ពនៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន។

លោកបាន Dmitry Peskov និយាយថា «ការសាងសង់យោធា និងការហ្វឹកហ្វឺនយោធាបានបន្តនឹងកំពុងបន្ត នេះជាការអនុវត្តធម្មតារបស់កងកម្លាំងប្រដាប់អាវុធណាមួយរបស់រុស្ស៊ី»។

កាលពីថ្ងៃទី១០ ខែមករា រុស្ស៊ី និងអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ ដោយតំណាងរុស្ស៊ីគឺអនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov ហើយភាគីទាំងពីរបានជួបពិភាក្សាគ្នា អំពីសំណើរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខនៅអឺរ៉ុប ដែលដើមឡើយបានដាក់ចេញ ដោយទីក្រុងមូស្គូកាលពីឆ្នាំមុន។

សំណើទាំងនោះរួមមាន ការហាមប្រាមលើការពង្រីកអង្គការណាតូ ការរឹតបន្តឹងលើមីស៊ីល និងការបញ្ឈប់ការបោះទីតាំងកងទ័ពណាតូនៅលើទឹកដីនៃអតីតបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀង Warsaw ។ បន្ទាប់ពីកិច្ចពិភាក្សា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Ned Price បានស្នើថា ទីក្រុងវ៉ាស៊ីនតោននឹងបើកចំហចំពោះគ្នាទៅវិញទៅមកនៃកិច្ចព្រមព្រៀងស្តីពីមីស៊ីល និងតម្លាភាពនៃចលនាកងទ័ព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង