Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សម្តេចហ៊ុន សែន ជំរុញឱ្យ«អ្នកសារព័ត៌មាន»ផ្សាយលើកមុខមាត់ជាតិលើឆាកអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជួបជាមួយអ្នកសារព័ត៌មានកន្លងទៅ។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ មករា បានចេញសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ក្នុងឱកាសនៃជំនួបរវាងរដ្ឋាភិបាល និង អ្នកសារព័ត៌មានលើក ទី៦។ក្នុងសារលិខិតនោះ សម្តេច ហ៊ុន សែន បានជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង ជួយផ្សព្វផ្សាយលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២។

ក្នុងសារខិលិតរបស់សម្តេច ហ៊ុន សែន ផ្ញើរជូនអ្នកសារព័ត៌មានសម្តេច បានជំរុញឱ្យអ្នកសារព័ត៌មានឆាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាលផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថានប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការបទល្មើសនានា និងផ្សាយរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ក្រៅពីនេះសម្តេច ហ៊ុន សែន ក៏បានស្នើសុំឱ្យអ្នកសារព័ត៌មានខ្លួនឯងត្រូវបំពេញការងារដោយវិជ្ជាជីវៈ បង្កើនសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេមនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបំផ្លាញចោលពួកឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្ឡៃ កិត្យានុភាពរបស់សារព័ត៌មាន។

គួរបញ្ជាក់ថា ជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីខែមករា ឆ្នាំ២០១៧ ។ក្នុងជំនួបលើកទី៤ សម្តេច ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជាការជួបគ្នារវាងសម្ដេច ជាមួយអ្នកសារព័ត៌មាន ក្នុងគោលដៅផ្តល់ឱកាសដល់អ្នកសារព័ត៌មានបង្កើតទំនាក់ទំនង និង ភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំប្រទេស។ ប៉ុន្តែជំនួបនោះ លើកយកបញ្ហារបស់សារព័ត៌មាន និងអ្នកសារព័ត៌មាន មកជជែកនោះទេ៕

Khcct banner

អត្ថបទទាក់ទង