Yearendyearend1140x150

កម្ពុជាប្រមូលផលស្រូវសរុបជាង១២លានតោនរយៈពេលពេញមួយឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅឆ្នាំ ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅប្រទេសកម្ពុជាស្ទើរតែបញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផលស្រូវសរុបប្រមាណជាង១២,២១លានតោន ដែលមានការកើនឡើងប្រមាណ ១១,៦% បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះការនាំចេញអង្ករផ្លូវការសម្រេចបានចំនួន ០,៦១៧លានតោន មានការថយចុះប្រមាណ ១០,៦៨% បើធៀបនឹង ឆ្នាំ២០២០។ ដោយឡែក ការនាំចេញស្រវទៅប្រទេសជិតខាងបានរហូតដល់ចំនួន ៣,៥៣លានតោន មានការកើនឡើង ចំនួន ៦១,១៦% បើធៀបនឹងឆ្នាំ២០២០។ ជាមួយគ្នានេះ នៅឆ្នាំ២០២១-២០២២នេះ តម្លៃស្រូវមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥%ប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និង ឆ្នាំ២០១៩។

ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រវវស្សាក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្តាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ ចុះពី ២០% ទៅ ២៥% ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករក្រអូបនៅទីផ្សារអន្តរជាតិធ្លាក់ចុះ។

កន្លងមកក្រសួងកសិកម្ម បានខិតខំធ្វើការសហការជាមួយវិស័យឯកជន ជាពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជំរុញដល់សមាជិករប ខ្លួនឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យពីបងប្អូនប្រជាកសិករ និងតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជំរុញដល់ដំណើរការនាំចេញនៅគ្រប់ច្រកទាំងអស់ ដើម្បីកាត់បន្ថយភាពរាំងស្ទះ លើការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម។

នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្តើម ហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមាន ការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង ដោយសាររោងចក្រកាត់បន្ថយ ការផលិត និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង