Yearendyearend1140x150

អ្នកវិនិយោគចិនល្បីឈ្មោះនៅព្រះសីហនុម្នាក់ត្រូវបានអាជ្ញាធរចិនចាប់ខ្លួននៅអ៊ូហ្គង់ដា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក លីវ តាវួយ (Liu Dawei ) 

ភ្នំពេញ៖លោក លីវ តាវួយ (Liu Dawei ) ដែលជាអ្នកវិនិយោគជនជាតិចិនចូលសញ្ជាតិខ្មែរ និងជាអតីតក្រុមប្រឹក្សាភិបាលកាស៊ីណូ ហ្គដដេស អហ្វលីបឺទី (Goddess of Liberty Hotel & Casino)នៅខេត្ដព្រះសីហនុ ត្រូវបានប៉ូលិសចិនចោទប្រកាន់ពីបទ ឧក្រិដ្ឋជន នឹងតាមចាប់ខ្លួនរូបលោក នៅប្រទេសអ៊ូហ្គង់ដា។

យោងតាមការចុះផ្សាយរបស់កាសែត《New Vision》នៃប្រទេសអ៊ូហ្គង់ដា បានរាយការណ៍ថា លោក លីវ តាវួយ និងបក្សពួកបីនាក់ទៀត ត្រូវបានប៉ូលិសចិន និងប៉ូលិសអ៊ូហ្គង់ដាសហការគ្នាចាប់ខ្លួន ក្រោយពេលរូបពួកគេលួចចូលប្រទេសអ៊ូហ្គង់ដា។

បើតាមកាសែតដដែល ប៉ូលិសចិន និងប៉ូលិសអ៊ូហ្គង់ដា កំពុងតាមចាប់ជនសង្ស័យពាក់ពន្ធ័បួននាក់ទៀត ដែលកំពុងរត់គេចខ្លួន ដោយប៉ូលិសដាក់ការសង្ស័យថា ជនសង្ស័យបួននាក់នោះ បានលួចរត់ទៅចេញពីប្រទេសអ៊ូហ្គង់ដា ទៅប្រទេសកុងហ្គោ និង ស៊ូដង់ខាងត្បូង។

លោក លីវ តាវួយ និងបក្សពួក ត្រូវបានប៉ូលិសចិនចោទពីបទ ឧក្រិដ្ឋជនដោយសង្ស័យថា ពួកគេបានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មជាច្រើនករណី ពាក់ពន្ធ័នឹងអំពើរចាប់ជំរិតទារប្រាក់ ការបោកប្រាសតាមប្រព័ន្ធអ៊ីនធឺណិត និង ឃាតកម្មលើជនជាតិចិនដូចគ្នា ដែលប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ទួរគី អារ៉ាប់រួម ចិន សាធារណរដ្ឋវ៉ានូអាទូ(Vanuatu) ចក្រភពអង់គ្លេស និង សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ការចាប់ខ្លួនលោក លីវ តាវួយ និងបក្សពួកនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំសន្តិសុខប្រទេសទាំងពីរ ក្រោយទទួលបានព័ត៌មានសម្ងាត់ដែលផ្តល់ដោយប៉ូលីសចិន។ទីភ្នាក់ងារសន្តិសុខអ៊ូហ្គង់ដា បានបញ្ជាក់ថា ឧក្រិដ្ឋជនទាំងនេះ បានចូលប្រទេសអ៊ូហ្គង់ដាដោយប្រើប្រាសលិខិតឆ្លងដែនក្លែងក្លាយ។ ដោយក្នុងនោះមេក្លោងលោក លីវ តាវួយ កាន់លិខិតឆ្លងដែននៃប្រទេសអង់គ្លេស ហើយអ្នកផ្សេងទៀតកាន់លិខិតឆ្លងដែនរបស់សាធារណរដ្ឋវ៉ានូអាទូ។

គួរបញ្ចាក់ថា លោកលីវ តាវួយ គឺជាអ្នកវិនិយោគជនជាតិចិនម្នាក់រកស៊ីរបរកាស៊ីណូ និងមុខជំនួញច្រើនទៀតនៅខេត្ដព្រះសីហនុ លោកធ្លាប់បានប្រកាសជាសាធារណៈច្រើនដងថា រូបលោកបានចូលសញ្ជាតិខ្មែរហើយ ដើម្បីគេចពីមុខសញ្ញាសង្ស័យរបស់ប៉ូលិសចិន ពីព្រោះបើមានសញ្ជាតិចិនបើកកាស៊ីណូជាអំពើខុសច្បាប់។ លោកលីវ តាវួយ ត្រូវបានជនជាតិចិនដូចគ្នាដែលរស់នៅប្រទេសកម្ពុជាចាត់ទុកថា ជាជនជាតិចិនមានមុខមានមានមាត់លេចធ្លោម្នាក់នៅព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង