Yearendyearend1140x150

ហ្វីលីពីនកំពុងប្រឈមនឹងកង្វះបុគ្គលិកពេទ្យក្រោយករណីឆ្លងប្រចាំថ្ងៃកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ហ្វីលីពីនកំពុងប្រឈមនឹងកង្វះបុគ្គលិកពេទ្យក្រោយករណីឆ្លងប្រចាំថ្ងៃកើនឡើង ប្រភពរូប៖ ស៊ីស៊ីធីវី

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ៣៣,១៦៩ កាលពីថ្ងៃចន្ទ ដែលជាការកើនឡើងលើសពីកំណត់ត្រាប្រចាំថ្ងៃថ្មី នាំប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានករណីឆ្លងសរុបឡើងដល់ ២,៩៩៨,៥៣០ ករណី ។

នាយកដ្ឋានសុខាភិបាល (DOH) បាននិយាយថា អត្រាវិជ្ជមានបន្តកើនឡើងដល់កម្រិត ៤៦ ភាគរយ មនុស្ស ១៤៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសកើនឡើងដល់ ៥២,២៩៣ នាក់ ដោយមន្ទីរពិសោធន៍ចំនួន ១០ មិនបានបញ្ជូនទិន្នន័យ។

ចាប់តាំងពីថ្ងៃសៅរ៍មក ការឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសហ្វីលីពីន បានកើនឡើងដល់កម្រិតមួយ ដោយក្រុមមន្ត្រីបានស្តីបន្ទោសការចល័តខ្ពស់ និងការអនុលោមភាពមិនល្អជាមួយនឹងពិធីសារសុខភាពសុវត្ថិភាពក្នុងរដូវវិស្សមកាល។ នៅពេលដែលប្រជាជនហ្វីលីពីន ធ្វើដំណើរទៅស្រុកកំណើត រៀបចំពិធីជប់លៀង និងទៅលេងផ្សារទំនើបជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ទោះបីជាមានការគំរាមកំហែងនៃកូវីដ១៩បំលែងថ្មី អូមីក្រុង និង ដែលតា ក៏ដោយ។

លោក Vince Dizon អនុប្រធានប្រតិបត្តិនៃការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំងនឹង COVID-19 បាននិយាយថា តម្រូវការសម្រាប់ការធ្វើតេស្តរក COVID-19 បានកើនឡើង ដែលធ្វើអោយមន្ទីរពិសោធន៍របស់ប្រទេសកាន់តែមានភាពតានតឹង។

នៅក្នុងសន្និសីទសារព័ត៌មាននិម្មិតមួយ លោក Dizon បាននិយាយថា មន្ទីរពិសោធន៍ធ្វើតេស្តកូវីដ១៩ កំពុងជួបប្រទះនឹងការខ្វះខាតបុគ្គលិក ដោយសារអ្នកបច្ចេកទេសផ្នែកវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ជាច្រើនរបស់ខ្លួនបានឆ្លងវីរុសនេះ ហើយត្រូវការការធ្វើចត្តាឡីស័ក ដោយពន្យារពេលវេលាផ្លាស់ប្តូរលទ្ធផលតេស្ត។ ដើម្បីបញ្ចៀសការខ្វះខាតបុគ្គលិកមន្ទីរពេទ្យ រដ្ឋាភិបាលបានកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ឡែក សម្រាប់បុគ្គលិកពេទ្យជួរមុខដែលគ្មានរោគសញ្ញា និងចាក់វ៉ាក់សាំងពេញលេញ។

ការកើនឡើងនៅក្នុងសហគមន៍ ជាពិសេសនៅក្នុងទីក្រុង ម៉ានីល និងតំបន់ក្បែរនោះកាន់តែធ្ងន់ធ្ងរ ដោយសារមន្ទីរពេទ្យ មិនអាចទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺកូវីដ១៩។ អាជ្ញាធរបានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅក្នុងតំបន់ជាច្រើនដែលមានការរាលដាលនៅក្នុងតំបន់រដ្ឋធានីដែលជាផ្ទះបស់មនុស្សជាង ១៣ លាននាក់។ ប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបរិវេណរបស់ក្រុង ម៉ានីល និងអនុញ្ញាតឱ្យតែអ្នកធ្វើដំណើរដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញប៉ុណ្ណោះចូលក្នុងរដ្ឋធានី។

ប្រទេសហ្វីលីពីនដែលមានប្រជាជនប្រហែល ១១០ លាននាក់ និងបានធ្វើតេស្តមនុស្សជាង ២៤ លាននាក់ចាប់តាំងពីការផ្ទុះឡើងនៅឆ្នាំ ២០២០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង