Cct850x100 1

អ្នកជំនាញដោះមីនចំនួន៣ស្លាប់ ដោយសារផ្ទុះគ្រាប់មីនតោន នៅខេត្តព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់ និង របួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់។

អង្គការCSHD​ដែលគេស្គាល់ថា​ ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។


Khcct banner

អត្ថបទទាក់ទង