Yearendyearend1140x150

ទីក្រុងមួយរបស់ចិនធ្វើតេស្តទូទាំងទីក្រុង ក្រោយរកឃើញអូមីក្រុង២ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងមួយរបស់ចិនធ្វើតេស្តទូទាំងទីក្រុង ក្រោយរកឃើញអូមីក្រុង២ករណី ប្រភពរូប៖ ស៊ីស៊ីធីវី

ធានជីន៖ ទីក្រុង ធានជីន (Tianjin) ភាគខាងជើងប្រទេសចិន បានរកឃើញកូវីដ១៩បំលែងថ្មី អូមីក្រុង ចំនួន ២ ករណី បានបង្កឱ្យមានការធ្វើតេស្តទូទាំងទីក្រុង កាលពីថ្ងៃអាទិត្យ រហូតមកដល់ពេលនេះ និងមានការបិទខ្ទប់មួយផ្នែកនៅក្នុងស្រុក ជីនណាន (Jinnan) ដែលជាកន្លែងដែលករណីទាំងពីរត្រូវបានរាយការណ៍។

បើយោងតាមមន្ត្រីសុខាភិបាល ទីក្រុង ធានជីន បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ថ្មីចំនួន ២០ ករណី និងបានរកឃើញករណីអូមីក្រុងចំនួន ២ ក្នុងរយៈពេល ៤ ម៉ោង បន្ទាប់ពីការធ្វើតេស្ត ត្រូវបានបញ្ចប់។

ទីក្រុងនេះ បានប្រកាសនៅម៉ោង ៤ កាលពីថ្ងៃអាទិត្យ ការចាប់ផ្តើមជាផ្លូវការនៃការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩បំលែងថ្មីនៅទូទាំង ១៦ ស្រុករបស់ខ្លួន ហើយអ្នកស្រុកនឹងមិនត្រូវបានផ្តល់កូដសុខភាពពណ៌បៃតងរហូតដល់ទទួលបានលទ្ធផលតេស្តអវិជ្ជមាន។

ការធ្វើតេស្តដ៏ធំដែលបានចាប់ផ្តើមនៅម៉ោង 07:00 ថ្ងៃអាទិត្យ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង។ ទន្ទឹមនឹងនេះ ទីក្រុងបានចេញប័ណ្ណពិសេសសម្រាប់ហាងលក់គ្រឿងទេស និងយាន ដឹកជញ្ជូនរបស់ទីផ្សារផលិតផលស្រស់នៅក្នុងស្រុក ជីនណាន ដែលជាសមរភូមិដ៏សំខាន់ក្នុងការបញ្ឈប់ការផ្ទុះឡើងនៃជុំថ្មី និង ដើម្បីធានាថាម្ហូបអាហារ និងការផ្គត់ផ្គង់ផ្សេងទៀតនឹងត្រូវបានរក្សាស្ថេរភាព ខណៈដែលផ្នែកខ្លះនៃស្រុកកំពុងស្ថិតក្រោមការបិទខ្ទប់ និងវិធានការដាក់ឱ្យនៅដាច់ដោយឡែក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង