Yearendyearend1140x150

សម្តេច ហ៊ុន សែននឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាស្អែកនេះ ទោះមានការគំរាមកំហែង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន 

ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃទី ៧ មករានេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ជាដំណើរទស្សនកិច្ច រៀបចំឡើងស្របពេលមកអន្តរជាតិមួយចំនួន​រិះគន់​ និង មានការគំរាមកំហែងផ្សេងៗ។

ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវអមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន សែន នឹង​​ជជែក​ជាមួយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ប្រជា​ធិបតេយ្យ​ កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។

ម្លោះហើយបានជា គម្រោងដំណើរទស្សកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ភូមាស្អែក បានធ្វើឲ្យប្រជាពលរដ្ឋភូមាមួយចំនួន មានការផ្ទុះកំហឹង និងសម្តែងការមិនពេញចិត្ត ព្រមទាំងយករូបថតសម្តេច មកជាន់ឈ្លីនឹងជើង និង ដុតកម្ទេចចោល។ជាងនេះទៅទៀតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកច្នៃនៅក្បែរស្ថានទូតកម្ពុជាក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាចាត់ទុកថាជាការគំរាមគំហែង។

តែយ៉ាងណាក៏ដោយ លោកប្រមុខការទូតកម្ពុជា បានអះអាងថា កម្ពុជានឹងធ្វើអ្វី ដែលល្អបំផុតសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល ហើយសង្ឃឹមថា បទពិសោធរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ នឹងអាចជួយដល់មីយ៉ាន់ម៉ាបាន។សម្រាប់កម្ពុជា វិបត្តិនៅមីយ៉ាន់ម៉ា គឺជាចំណោទបញ្ហាដ៏ធំ និងមានភាពស្មុគស្មាញ ដោយសារប្រវត្តិសាស្រ្តនយោបាយ គួបផ្សំនឹងតួនាទីដ៏មានឥទ្ធិពលរបស់យោធាជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង