Smart saver cctime web bannertif

ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបបានបញ្ចប់ នៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបថ្ងៃ២៧-២៨ធ្នូ ២០២១ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។

តាមការគ្រោងទុកលទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ និង នៅតាមមណ្ឌលប្រឡង ក្នុង ខេត្ត ផ្សេងទៀត នា ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ និង ផ្សព្វផ្សាយ តាម បណ្ដាញ ទំនាក់ទំនង សង្គម ផ្លូវការ របស់ ក្រសួង អប់រំ។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង