Yearendyearend1140x150

កម្ពុជារកឃើញ«អូមីក្រុង»៩ករណីទៀតនាំឱ្យការរកឃើញសរុបកើនដល់៩៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរចូលមកកម្ពុជាតាមច្រកសៀមរាប។រូបតំណាង

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៤ មករា បានប្រកាសរកឃើញកូវីដបំប្លែងខ្លួនថ្មីប្រភេទ«អីមីងក្រុង»ចំនួន៩ករណីទៀត ជាករណីនាំចូល។ការរកឃើញថ្មីនេះ បាននាំឱ្យចំនួនអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីនៅកម្ពុជាកើនដល់៩៤ករណី ខណៈមួយចំនួនបានជាសះស្បើយ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញថា ក្នុងចំណោម​៩​ករណី​នេះ គឺមានជនជាតិអាម៉េរិក២នាក់ ជនជាតិខ្មែរមកពីអាម៉េរិក២នាក់ ជនជាតិបារាំងម្នាក់ ជនជាតិហ្វីលីពីនម្នាក់ ឥណ្ឌាម្នាក់ និង ជនជាតិម៉ាឡេស៊ីម្នាក់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

សម្តេច ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​អ្នកជំងឺកូវីដ-១៩​ ដែលមានស្ថានភាពធ្ងន់​កំពុងព្យាបាលនៅបន្ទប់ ICU នៅសល់ចំនួន១២៦នាក់​ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស​ មាន ជាង៥០០នាក់។បច្ចុប្បន្នកម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ ខណៈយើងបានដើរមួយជំហានមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង