Yearendyearend1140x150

ស្រុកមួយនៅខេត្តក្វាងស៊ីប្រទេសចិនហាមប្រជាជនកុំទៅប្រទេសចំនួន៩ក្នុងនោះមានកម្ពុជាផង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្វាងស៊ី៖ អាជ្ញាធរស្រុក Xing bin នៃទីក្រុង Lai bin ខេត្តក្វាងស៊ី ប្រទេសចិន បានចេញសេចក្តីអំពាវនាវមួយដល់ប្រជាជនក្នុងតំបន់ខ្លួន បើមិនមានភាពចាំបាច់ កុំទៅកាន់ប្រទេសចំនួន៩ ដោយរួមទាំងកម្ពុជាផងដែរ។ការអំពាវនេះ គឺក្រោមហេតុផលថា នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺកូវីដ១៩ នៅក្រៅប្រទេស និង ការបោកប្រាសតាមបណ្តាញទូរគមនាគមន៍ នៅតែមានភាពធ្ងន់ធ្ងរ។

ប្រទេសទាំងចំនួន៩នោះមានអាទិ៍ ប្រទេសកម្ពុជា ឡាវ អារ៉ាប់រួម ហ្វីលីពីន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទួរគី អ៊ុយក្រែន។ល។

បើតាមអាជ្ញាធរស្រុក Xing bin បើសិនចាំបាច់បំផុតត្រូវធ្វើដំណើរទៅកាន់ប្រទេសខាងលើ ត្រូវតែរាយការណ៍ទៅអជ្ញាធរដែនដីយ៉ាងតិច៣ថ្ងៃមុន។បើពុំដូច្នោះទេ នឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់។

អាជ្ញាធរតំបន់នេះបន្តថា ការធ្វើយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់អោយបានដាច់ខាតនូវការចាកចេញដោយខុសច្បាប់នៃប្រជាជនតំបន់ Xing bin ទៅចូលរួមក្នុងអំពើល្មើសច្បាប់ដូចជាការបោកប្រាស់តាមបណ្តាញទូរគមនាគមន៍ ល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងៗ ជាពិសេសគឺទប់ស្កាត់ ហានិភ័យនៃការរីករាលដាលជំងឺកូវីដដោយប្រជាជនដែលត្រឡប់ពីក្រៅប្រទេសវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង