Yearendyearend1140x150

ប្រទេសចំនួន ៥ សម្រេចទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនិងការប្រកួតប្រជែងអាវុធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសចំនួន ៥ សម្រេចទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនិងការប្រកួតប្រជែងអាវុធ ប្រភពរូប៖​ ស៊ីស៊ីធីវី

អន្តរជាតិ៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ដោយមេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំគឺ ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក ស្តីពីការការពារសង្គ្រាមនុយក្លេអ៊ែរ និងជៀសវាងការប្រកួតប្រជែងអាវុធ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងអំណោយផលដល់ការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រទេសចិន និងប្រទេសអាវុធនុយក្លេអ៊ែរចំនួនបួនផ្សេងទៀត ដែលគេស្គាល់ជារួមថា "P5" បានសន្យាថា នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់តែគោលបំណងការពារប៉ុណ្ណោះ។

យោងតាមមន្ត្រីបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំងប្រាំសម្រេចបានបង្ហាញពីឆន្ទៈរួមរបស់ពួកគេក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងកាត់បន្ថយហានិភ័យនៃជម្លោះនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានផ្តល់ឱ្យទាន់ពេលវេលានូវភាពតានតឹងនៅអឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិក។

មេដឹកនាំបានសង្កត់ធ្ងន់ថា គ្មានអាវុធនុយក្លេអ៊ែរណាមួយនឹងដាក់គោលដៅគ្នាទៅវិញទៅមក ឬនរណាម្នាក់ផ្សេងទៀតឡើយ។ នេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃការបាញ់អាវុធនុយក្លេអ៊ែរដោយគ្មានការអនុញ្ញាត ឬដោយអចេតនា។

ប្រទេសចិនជាប្រទេសទី១ ដែលបានបន្តជំរុញរឿងនេះ ហើយបន្ទាប់មកប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកជាមួយនឹងការផ្លាស់ប្តូររដ្ឋាភិបាលថ្មី ប្រធានាធិបតី Biden បានយល់ព្រមចំពោះរឿងនេះដែរ ហើយក្រោយមកចក្រភពអង់គ្លេស និងបារាំងបានព្រមព្រៀងក្នុងរឿងនេះ ។ ដូច្នេះឯកសារទាំងមូលនេះ ទោះបីជាមើលទៅមិនវែងប៉ុន្មានទេ ប៉ុន្តែវាជាលទ្ធផលនៃការខិតខំអស់រយៈពេលពីរឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង