Yearendyearend1140x150

អ្នកជំនាញ៖កម្ពុជានឹងទទួលបានផលច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ក្រោយ ចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០។កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។អ្នកជំនាញសេដ្ឋកិច្ចកិច្ចព្រមព្រៀងនឹងជួយជម្រុញឱ្យកម្ពុជាបើទីផ្សារកាន់តែធំសម្រាប់នាំចេញផលិតផលរបស់ខ្លួន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានសាទរចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។សាទរដោយអ្នកជំនាញរូបនេះយល់ថា «កិច្ចព្រមព្រៀងសេរីកម្ពុជា ចិន នឹងបង្កើតឲ្យកម្ពុជាងាកចេញពីវិស័យកាត់ដេរតែមួយមុខគត់ ហើយបែរទៅវិស័យផ្សេងៗទៀត វិស័យកសិកម្ម និង កសិពាណិជ្ជកម្ម ហើយនឹងបើកច្រកឱ្យមានឱកាសវិនិយោគសម្រុកចូលប្រទេសកម្ពុជាជាដើម។

ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានសាទរក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ហើយលោកឧកញ៉ាសង្ឃឹមថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាណ នឹងអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់ប្រទេសចិន ហើយនឹងអាចជំរុញកំណើននៃការនាំចេញពីកម្ពុជាទៅចិនបានកាន់តែច្រើន។

ជាមួយគ្នានេះ លោកឧកញ៉ាជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាលចិននឹងជួយសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាតម្លៃការដឹកជញ្ជូនទំនិញ និងការខ្វះខាតផ្សេងៗដូចជា កង្វះខាតទូកុងតឺន័រជាដើម។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើនបានត្រៀមមកចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាជាបណ្ដើរៗដែរ ហើយក្រៅពីការធ្វើពាណិជ្ជកម្មជាមួយចិន កម្ពុជាក៏មានដៃគូពាណិជ្ជកម្មជាច្រើនទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងសភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបជាដើម។

គួរបញ្ជកា់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងបើកផ្លូវឱ្យកម្ពុជានឹងនាំចេញទៅចិនជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះ នឹងចុះពន្ធទៅ 0%។ នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%។ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង