Yearendyearend1140x150

【វីដេអូ】លេខាបក្សស្រុកម្នាក់នៅទីក្រុងស៊ីអានត្រូវបានដកចេញពីតំណែង ក្រោយមានករណីឆ្លង១៥៧៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លេខាបក្សទីក្រុងស៊ីអានត្រូវបានដកចេញពីតំណែង ក្រោយមានករណីឆ្លង១៥៧៣នាក់ ប្រភពរូប៖ ស៊ីនហួរ

ចិន៖ លេខាបក្សស្រុកយានតា(Yan Ta) និងប្រធានស្រុកទាំងពីរត្រូវបានដកចេញពីមុខតំណែង ក្រោយជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នៅក្នុងទីក្រុងស៊ីអាន ខេត្តសានស៊ី បានផ្ទុះឡើង ដោយមានករណីឆ្លងសរុបចំនួន ១៥៧៣ ធ្វើឲ្យទីក្រុងនេះ ស្ថិតនៅក្នុងរលកថ្មីនៃរីករាលដាលនៃជំងឺកូវីដ១៩។

លោក ឈិន បាវចុង (Chen Baozhong) នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ស៊ីអានបាននិយាយថា នាពេលបច្ចុប្បន្ននេះ ហានិភ័យនៃការឆ្លងសហគមន៍នៅតែមាន។ ហើយតំបន់ដែលមានហានិភ័យខ្ពស់តែមួយគត់នៅក្នុងទីក្រុងស៊ីអាន គឺសហគមន៍សាកលវិទ្យាល័យឆាងអាន(Chang An)នៅ ស្រុកយានតា ។

បើតាមសារព័ត៌មាន សានស៊ីបានផ្សាយថា លោក យ៉ានជៀនឈៀង(Yang Jian Q iang) អភិបាលរងក្រុង ស៊ីអាន នឹងកាន់តំណែងជាលេខាគណៈកម្មាធិការបក្សស្រុកយានតា ហើយលោក វាង ពិន (Wang Bin)ត្រូវបានដកចេញពីតំណែង លេខាបក្សស្រុកយានតា លោក ឈូ សឺយៀ(Cui Si Yue) លេខារងបក្សស្រុកយានតាក៏ត្រូវបានដកតំណែងផងដែរ។

យោងតាមប្រភពអ្នកដែលដឹងរឿងបានឪ្យដឹងថា មន្រ្តីថ្នាក់ការិយាល័យរងមួយរូបទៀត ត្រូវបានដក ចេញពីស្រុកយានតា។ បន្ថែមពីលើនេះ ក៏មានកម្មាភិបាលរងថ្នាក់ការិយាល័យចំនួនពីរនៅក្នុងស្រុកកោលស៊ីន(Gao Xin)នៃទីក្រុងស៊ីអាន ដែលត្រូវបានដកចេញពីមុខតំណែងដោយសារតែបញ្ហាការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។

លោក លីវ គួកចុង (Liu Guo Zhong) លេខាគណៈកម្មាធិការបក្សខេត្ត សានស៊ី បានសង្កត់ធ្ងន់ថា ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នាពេលនេះ គឺជាពេលវេលាដ៏លំបាកបំផុត ហើយយើងត្រូវតែម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង