Cct850x100 1
1800px x h300px kh

អគារសភារបស់អាហ្រ្វិកខាងត្បូងបានរងការខូចខាតយ៉ាងខ្លាំងក្នុងគ្រោះអគ្គិភ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អគារសភារបស់អាហ្រ្វិកខាងត្បូងបានរងការខូចខាតយ៉ាងខ្លាំងក្នុងគ្រោះអគ្គិភ័យ ប្រភពរូប៖ ស៊ីនហួរ

អាហ្រ្វិកខាងត្បូង៖ សភាអាហ្រ្វិកខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី២ ដោយបញ្ជាក់ថា អគារសំខាន់នៃសភានៅទីក្រុង Cape បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអគ្គីភ័យដែលបានឆាបឆេះនៅព្រឹកព្រលឹមថ្ងៃនោះ ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងទាំងស្រុងនូវអគ្គិភ័យនៅក្នុងការិយាល័យគណៈកម្មាធិការជាតិថ្នាក់ខេត្តក្នុងសភាជាន់ទាប ហើយកំពុងខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យក្នុងបន្ទប់រដ្ឋសភា និងការិយាល័យមួយចំនួននៃសភាជាន់ទាប។ អគារសភា ជាកន្លែងដែលមន្ត្រីរដ្ឋាភិបាលនឹងជួបប្រជុំគ្នានៅថ្ងៃទី៣ ដើម្បីវាយតម្លៃអគ្គិភ័យ និងការខូចខាត។

យោងតាមព័ត៌មានដែលចេញផ្សាយដោយទីក្រុង Cape ដំបូល និងជាន់ទី 3 នៃអគាររដ្ឋសភាចាស់បានរងការខូចខាត ហើយពិដាននៃអគាររដ្ឋសភាបានដួលរលំ។ នៅព្រឹកនោះ អ្នកយកព័ត៌មានបានឃើញនៅខាងក្រៅសភា មានផ្សែងហុយចេញពីអគាររដ្ឋសភាចាស់ និងអគាររដ្ឋសភាថ្មី។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនៅឡើយទេ។ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងអគ្គីភ័យ។ មូលហេតុនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

Khcct banner

អត្ថបទទាក់ទង