Yearendyearend1140x150

វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងជិត ២ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងជិត ២ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៩,៨៤៨ ករណី កាលពីថ្ងៃទី ៣០ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦២ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៧០៨,១២៩ ករណីនៅក្នុងប្រទេស។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ខេត្ត ហាណូយ មានករណីឆ្លងចំនួន ១,៨៦៦ ករណី, ទីក្រុង កាម៉ូវ ចំនួន ៣,៨៧៦ ករណី និងទីក្រុង តៃនិញ មានចំនួន ៩៣៥ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២៩១ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ៣២,១៦៨ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែល ៦៧.៧ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧៧.៥ លាននាក់បានចាក់វ៉ាក់សាំងមួយដូស និង មនុស្ស ៤ លានដូស ទទួលបានការចាក់វ៉ាក់សាំងដូសទី៣៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង