Yearendyearend1140x150
Img 0571

ការសិក្សាមួយបង្ហាញថាជំងឺកូវីដ១៩អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការសិក្សាមួយបង្ហាញថាជំងឺកូវីដ១៩អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោម ប្រភពរូប៖​ RT

អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្ររកឃើញទំនាក់ទំនងផ្ទាល់រវាងជំងឺខ្សោយតម្រងនោម និង វីរុសកូវីដ-១៩ ឆ្លងចូលកោសិកាដោយផ្ទាល់ ហើយអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តម្រងនោម។ នេះបើយោងតាមការសិក្សាវិទ្យាសាស្ត្រ ដែលភ្ជាប់ការឆ្លងវីរុសកូវីដ១៩ធ្ងន់ធ្ងរជាមួយនឹងជំងឺខ្សោយសរីរាង្គ។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រស្ទីមសែល (Stem Cell) នៅថ្ងៃសុក្រ អ្នកស្រាវជ្រាវមួយក្រុមបានរាយការណ៍ថា កូវីដ១៩ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដែលប៉ះពាល់ដល់តម្រងនោមរបស់អ្នកជំងឺ។

ការសិក្សាបាននិយាយថា វីរុស SARS-CoV-2 ឆ្លងដោយផ្ទាល់ទៅលើកោសិកាតម្រងនោម ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃដុំសាច់តម្រងនោម (tubule-interstitial)។ នៅក្នុងសំណាកការធ្វើកោសល្យវិច័យរបស់អ្នកជំងឺ ដោយទទួលស្គាល់ថា ជំងឺខ្សោយតម្រងនោម វាត្រូវបានគេសង្កេតឃើញជាញឹកញាប់ក្នុងអំឡុងពេល និងក្រោយឆ្លង Covid-19។

ជំងឺខ្សោយតម្រងនោម ត្រូវបានកំណត់លក្ខណៈដោយការបង្កើតជាលិកាស្លាកស្នាមនៅក្នុងសរីរាង្គ ហើយនៅទីបំផុតអាចនាំទៅរកការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។ បន្ទាប់ពីឆ្លងគំរូជាមួយវីរុស អ្នកស្រាវជ្រាវបានរាយការណ៍ថា លទ្ធផលបង្ហាញថា Covid-19 អាចឆ្លងដោយផ្ទាល់ដល់កោសិកាតម្រងនោម និង បណ្តាលឱ្យមានផលប៉ះពាល់កោសិកាជាមួយនឹងកើនឡើងនៃដុំសាច់តម្រងនោម ជាបន្តបន្ទាប់។

លទ្ធផលអាចពន្យល់ពីភាពញឹកញាប់នៃការឈឺតម្រងនោម ចំពោះអ្នកដែលឆ្លង Covid-19 និងការវិវត្តនៃជំងឺតម្រងនោមរ៉ាំរ៉ៃចំពោះអ្នកជំងឺ។ អ្នកវិទ្យាសាស្ត្រ បានសង្កេតឃើញបញ្ហាតម្រងនោម ចំពោះអ្នកជំងឺជាច្រើនដែលរងផលប៉ះពាល់ដោយវីរុសនេះ ។

កាលពីឆ្នាំមុន សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Johns Hopkins លោក C. John Sperati បានព្រមានថា បច្ចុប្បន្ននេះគេមិនដឹងថាតើអ្នកជំងឺ Covid-19 ដែលទទួលរងការខូចខាតតម្រងនោមនឹងជាសះស្បើយទាំងស្រុងឬយ៉ាងណានោះទេ។

លោក Sperati បានលើកឡើងថា បញ្ហាតម្រងនោមចំពោះអ្នកជំងឺបែបនេះ អាចបណ្តាលមកពីការពិតដែលថា អ្នកដែលបានសម្រាកនៅមន្ទីរពេទ្យជាច្រើន ជាអ្នកជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ ដែលទាំងពីរនេះអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង