Yearendyearend1140x150

កូរ៉េខាងត្បូងរកឃើញករណីឆ្លងអូមីក្រុងចំនួនជាង ១០០ ក្នុងមួយថ្ងៃជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងត្បូងរកឃើញករណីឆ្លងអូមីក្រុងចំនួនជាង ១០០ ក្នុងមួយថ្ងៃជាលើកដំបូង ប្រភពរូប៖ ស៊ីនហួរ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃទី ២៩ ថា មានករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលត្រូវបានបញ្ជាក់ថ្មីចំនួន ១០៩ ករណី។ នេះជាលើកទីមួយហើយដែលចំនួនករណីថ្មីក្នុងមួយថ្ងៃមានលើសពី ១០០ ចាប់តាំងពីករណីដំបូង ត្រូវបានបញ្ជាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២៩ ខែធ្នូ នេះ។

យោងតាមស្ថិតិរបស់ទីស្នាក់ការកណ្តាលប្រឆាំងការរាតត្បាតរបស់កូរ៉េខាងត្បូង គិតត្រឹមម៉ោង 0:00 កូរ៉េខាងត្បូងមានករណីថ្មីដែលត្រូវបានបញ្ជាក់ចំនួន ៥,៤០៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយចំនួនបានកើនឡើងដល់ជាង ៥,០០០ ។ ក្នុងនោះ ១០៩ ករណីជា ករណីអូមីក្រុង និង ៤០នាក់ជាករណីឆ្លងក្នុងស្រុក និង ៦៩ករណីនាំចូលពីបរទេស។

កូវីដ១៩បំលែងថ្មី អូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអឺរ៉ុប អាមេរិក និងកន្លែងផ្សេងទៀត ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការរីករាលដាលឆ្លងដែន។ ក្នុងចំណោមករណីនាំចូលថ្មីចំនួន ៨៩ ដែលរាយការណ៍ដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិកមានចំនួនករណីច្រើនជាងគេ ឈានដល់ ៤៦ ករណីបន្ទាប់មកចក្រភពអង់គ្លេសមាន ៤ ករណីហើយប្រភពដែលនៅសល់រួមមានកាណាដា ហុងគ្រី នីហ្សេរីយ៉ា និងឥណ្ឌា។

មកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ៦២០.៩៣៨ ករណី ក្នុងនោះមាន ៥៥៨ ជាករណីអូមីក្រុង ហើយចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ថ្មី មានចំនួន ៥.៣៨២ នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរឹតបន្តឹងវិធានការបង្ការការរាតត្បាតរបស់ខ្លួនកាលពីដើមខែមុន និងបានពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់។ នេះបានធ្វើឱ្យការរីករាលដាលនៃជំងឺរាតត្បាតនៅទូទាំងប្រទេសបានធូរស្រាលជាបណ្តើរៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង