Yearendyearend1140x150

គម្រោងសាងសង់ទូទាំងប្រទេសកម្ពជាឆ្នាំ២០២១ថយចុះ៣១,២១%ធៀបនឹងឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន៤ ៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ ៣៣៣ ៧៩៨ ៥២៥ដុល្លារ បើធៀបនឹង ឆ្នាំ២០២០ ថយចុះ៣១, ២១ %។ នេះបើតាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

សមត្ថកិច្ចក្រសួង មានចំនួន៣៨៨គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន១០ ៤២០ ២៩៣ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤ ២១៨ ៩១០ ១២៧ដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ៣៦, ៥៧%។ សមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន៣ ៩១៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២ ៥៧៧ ៧៨០ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១ ១១៤ ៨៨៨ ៣៩៨ដុល្លារ បើធៀបនឹង ឆ្នាំ២០២០ កើនឡើង១,១៧% ។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតសាងសង់នៅ ទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និង តម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៦ ២០៥ ៨៤១ ៩៣៦ដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង