Yearendyearend1140x150
Img 0571

អ៊ីស្រាអែលចេញផែនការវាយប្រហារអ៊ីរ៉ង់ដែលមានតម្លៃជិត ៣ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីស្រាអែលចេញផែនការវាយប្រហារអ៊ីរ៉ង់ដែលមានតម្លៃជិត ៣ ពាន់លានដុល្លារ ប្រភពរូប៖ រ៉យទ័រ

អ៊ីស្រាអែល៖ តាមសេចក្តីរាយការណ៍ យោធាអ៊ីស្រាអែល បានរៀបចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផលនៃសកម្មភាពបែបនេះ ឬឥទ្ធិពលរបស់វាទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ គឺពិបាកក្នុងការទស្សន៍ទាយណាស់។

Haaretz បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានបែងចែកប្រហែល ៩ ពាន់លានសេកែល (២.៩ ពាន់លានដុល្លារ) ដើម្បីរៀបចំសម្រាប់ការវាយប្រហារដែលអាចកើតមានលើអ៊ីរ៉ង់។ ហើយ កងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានទទួលនូវសព្វាវុធទំនើបៗ ដំណើរការសមយុទ្ធ ហ្វឹកហ្វឺនកងទ័ពអាកាស និងជ្រើសរើសគោលដៅថ្មីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមរបាយការណ៍ មន្ត្រីយោធាបានប្រាប់រដ្ឋាភិបាលថា កងកម្លាំងការពារអ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើវាយប្រហារភ្លាមៗនៅពេលដែលមានការយល់ព្រម។ ប៉ុន្តែវាបានបង្ហាញពីផលវិបាកជាសក្ដានុពលមួយចំនួន រួមទាំងការវាយប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡានៅលីបង់ ឬជាមួយក្រុមហាម៉ាសនៅហ្គាហ្សាឡើយ។

លើសពីនេះទៀត កងកម្លាំងការពារអ៊ីស្រាអែល បានកត់សម្គាល់ថា អ៊ីរ៉ង់បានពង្រីកការការពារដែនអាកាសរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ការវាយប្រហារតាមផ្លូវអាកាស។ ពួកគេបានអះអាងថា ទីក្រុងតេអេរ៉ង់ ក៏បានបង្កើនអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងខ្លាំងផងដែរ ដែលអាចបាញ់ដល់ចំណុចណាមួយក្នុងប្រទេសអ៊ីស្រាអែលដោយភាពងាយស្រួល។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីស្រាអែលបានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ក្លាយជារដ្ឋនុយក្លេអ៊ែរនោះទេ សូម្បីតែការចរចានៅទីក្រុងវីយែន ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួមឆ្នាំ ២០១៥ (JCPOA) ដែលជាប់គាំងនៅតែបន្ត។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល ទំនងជាកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងការពារជាតិជាមួយអេហ្ស៊ីប ហ្ស៊កដានី ស៊ីប ក្រិក និងរដ្ឋឈូងសមុទ្រមួយចំនួន តាមរយៈការប្រមូលផ្តុំស៊ើបការណ៍ និងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា។ មន្ត្រីតាមសេចក្តីរាយការណ៍បាននិយាយថា នេះនឹង "ផ្តល់ភាពស្របច្បាប់កាន់តែច្រើន" ដល់ការវាយប្រហារដែលអាចកើតមានក្នុងការប្រឆាំងនឹងអ៊ីរ៉ង់។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា លោកបានជូនដំណឹងដល់មន្ត្រីសហរដ្ឋអាមេរិកអំពីការបានណែនាំ កងកម្លាំងការពារអ៊ីស្រាអែលឱ្យរៀបចំសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់បានប្រឆាំងថា អ៊ីស្រាអែលមិនអាចធ្វើតាមការគំរាមកំហែងដោយគ្មាន "ភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិកទេ" ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង