Yearendyearend1140x150

WHOប្ដេជ្ញាបន្តជួយកម្ពុជាទោះឋិតក្នុងស្ថានភាពបែបណាក៏ដោយ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា

ភ្នំពេញ៖តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានប្រកាសប្ដេជ្ញាបន្តជួយគាំទ្រប្រទេសកម្ពុជា តាមរយៈក្រសួងសុខភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ទោះឋិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក WHO ត្រូវបានអាមេរិកផ្អាកជំនួយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែឧសភាលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ទោះក្នុងស្ថានភាពណាក៏ដោយ បេសកម្មរបស់អង្គការសហប្រជាជាតិក្នុងការសង្គ្រោះជីវិត ការការពារសុខភាពរបស់ប្រជាជនកម្ពុជាគឺមិនមានការផ្លាស់ប្ដូរទេ សម្រាប់អង្គការសុខភាពពិភពលោកកំពុងធ្វើការវាយតម្លៃទៅលើរាល់ស្ថានភាពទាំងអស់ ដែលអាចប៉ះពាល់ទៅដល់ការជួយគាំទ្រប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

បើតាមលលោកស្រីអង្គការសុខភាពពិភពលោកនៅតែប្ដេជ្ញាបន្តជួយគាំទ្រប្រទេសកម្ពុជា តាមរយៈក្រសួងសុខភិបាល ដែលយើងជួយបន្តឲ្យមានការផ្ដល់ជាដំបូន្មានទៅលើយុទ្ធសាស្រ្ត ផ្នែកបច្ចេកទេស ផ្នែកប្រតិបត្តិការ និងការបង្កើតគោលការណ៍ណែនាំទៅលើការបណ្ដុះបណ្ដាល ពង្រឹងទៅលើផ្នែកសមត្ថភាពដល់មន្រ្តីក្រសួងសុខាភិបាល និងនៅតែបន្តជួយសម្ភារៈផ្សេងៗដូចជាសម្ភារៈការពារខ្លួនជាដើម។

លោកស្រី បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនៅកម្ពុជា គឺធ្វើការជាមួយដៃគូរនៃអង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍ វិទ្យាស្ថានប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាដើម។ ដូច្នេះអង្គការសុខភាពពិភពលោកនៅតែបន្តបេសកម្មដោយមិនមានការផ្លាស់ប្ដូរទេ គឺនៅបន្តជាជួយដល់ក្រសួងសុខាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង