Yearendyearend1140x150
Img 0571

អាមេរិកអនុម័តវិក័យប័ត្រចំណាយលើយោធា ខណៈកំពុងប្រឈមនឹងភាពតានតឹងជាមួយរុស្ស៊ីនិងចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកអនុម័តវិក័យប័ត្រចំណាយលើយោធា ខណៈកំពុងប្រឈមនឹងភាពតានតឹងជាមួយរុស្ស៊ីនិងចិន ប្រភពរូប៖ រ៉យទ័រ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ថវិកាការពារជាតិដ៏ច្រើនដែលមានតម្លៃ ៧៦៨ ពាន់លានដុល្លារ ដោយបានអនុម័តលើការកើនឡើងជារួមនៃការចំណាយលើវិស័យយោធា ខណៈការកំណត់ទំហំទឹកប្រាក់រាប់ពាន់លានលើវិស័យយោធានេះ គឺសម្រាប់គំនិតផ្តួចផ្តើមផ្នែកសន្តិសុខ ដែលមានគោលបំណងប្រឈមមុខនឹងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

លោក បៃដិន បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០២២ (NDAA) កាលពីថ្ងៃច័ន្ទដោយកត់សម្គាល់ការកើនឡើងចំនួន ២៥ ពាន់លានដុល្លារលើសំណើដើមរបស់ប្រធានាធិបតី និងអនុញ្ញាតឱ្យមានការបង្កើន ៥% នៅក្នុងការចំណាយយោធារបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

កញ្ចប់ចំណាយដ៏ច្រើនរួមមាន ៣០០ លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលយោងទៅតាមអ្នកគាំទ្រនៅក្នុងព្រឹទ្ធសភា នឹងត្រូវបានប្រើដើម្បីបណ្តុះបណ្តាល និងបំពាក់កងកម្លាំងអ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹងការចោទប្រកាន់ថា "ការឈ្លានពានរបស់រុស្ស៊ី" ។ ចំណែកទឹកប្រាក់ចំនួន ១៥០លានដុល្លារផ្សេងទៀតត្រូវបានគេកំណត់សម្រាប់ "កិច្ចសហប្រតិបត្តិការសន្តិសុខបាល់ទិក" ដែលជាគម្រោងមួយផ្សេងទៀត មានគោលបំណងរារាំងទីក្រុងមូស្គូ ខណៈដែលទឹកប្រាក់ដ៏ច្រើនចំនួន ៤ ពាន់លានដុល្លារនឹងត្រូវចំណាយលើគំនិតផ្តួចផ្តើមការពារអឺរ៉ុប ដែលមានបំណងជំរុញសម្ព័ន្ធមិត្តណាតូរបស់វ៉ាស៊ីនតោន។

កញ្ចប់ជំនួយដល់អ៊ុយក្រែន បានកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិចមួយចំនួនទៀតចោទប្រកាន់រុស្ស៊ីពីការប្រមូលផ្តុំកងកម្លាំងនៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ុយក្រែន ដោយអនុប្រធានាធិបតីអាមេរិក Kamala Harris បានគំរាមដាក់ "ទណ្ឌកម្មដូចដែលមិនធ្លាប់មានពីមុនមក" ។

ទោះបីជាទីក្រុងមូស្គូទទូចថា ខ្លួនមិនមានចំណាប់អារម្មណ៍លើការឈ្លានពានក៏ដោយ ក៏ខ្លួនបានព្រមានស្រដៀងគ្នានេះ ប្រឆាំងនឹងការពង្រីកបន្ថែមរបស់អង្គការណាតូទៅកាន់អឺរ៉ុបខាងកើត ដោយចាត់ទុកបញ្ហានេះជាបញ្ហានៃ "ជីវិត និងការស្លាប់" សម្រាប់រុស្ស៊ី ខណៈពេលដែលក៏ថ្កោលទោសចំពោះការចូលរួមរបស់បស្ចិមប្រទេសក្នុងប្រទេសអ៊ុយក្រែន និងការគាំទ្ររបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ ស្របតាមការបង្កើនការយកចិត្តទុកដាក់ខាងយោធារបស់រដ្ឋបាលលោក បៃដិន លើប្រទេសចិន NDAA ថ្មីក៏រួមបញ្ចូលផងដែរនូវការបែងចែក $៧.៥ ពាន់លានដុល្លារ ដល់ "Pacific Deterrence Initiative" និងសេចក្តីថ្លែងការណ៍នៃការគាំទ្រសម្រាប់ការពារជាតិតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ច្បាប់នេះ ក៏បានហាមឃាត់យោធាអាមេរិកពីការផ្គត់ផ្គង់ឧបករណ៍ពីតំបន់ Xinjiang របស់ប្រទេសចិន ដោយលើកឡើងពីការចោទប្រកាន់លើការងារដោយបង្ខំនៅទីនោះ។

បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ទោះបីជាសំណើរបស់លោក បៃ ដិន ត្រូវបានច្រានចោលដោយសមាជិកសភាជុំវិញការព្រួយបារម្ភថា យោធាអាមេរិកអាចនឹងយឺតយ៉ាវនៅពីក្រោយសត្រូវក៏ដោយ ដោយកាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបន្តចំណាយលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនច្រើនជាងយោធាធំៗចំនួន ១១ រួមទាំងចិន និងរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង