Yearendyearend1140x150

សាកលវិទ្យាល័យCamTechរៀបចំកម្មវិធី“ទស្សនកិច្ចសិក្សា”ឲ្យសិស្សនិងសាធារណជនចូលទស្សនា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) បានរៀបចំកម្មវិធី ទស្សនកិច្ចសិក្សា ដើម្បីស្វាគមន៍សិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងសាធារណជនដែលមកទស្សនាបរិវេណរបស់សាកលវិទ្យាល័យ កាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

សាកលវិទ្យាល័យ បានអញ្ជើញសាលាមួយចំនួនជាពិសេសមកចូលរួមកម្មវិធីរួមមាន៖ សាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិ សាលាជំនាន់ថ្មីកំពង់ចាម សាលា E2STEM សាលាអន្តរជាតិកាណាដា និងសាលាអន្តរជាតិហ្វូតព្រីន។

ខេមតិច ក៏បានអញ្ជើញដៃគូឧស្សាហកម្មចំនួន ៦ មកចូលរួមផងដែរមាន៖ កាណាឌីយ៉ាគ្រុប ដ្រូនខ្មែរតិចណូឡូជី ឃ្មុំតិចណូឡូជី អាយអេសអាយគ្រុប(ISI) ក្រុមហ៊ុនហ័រវៃ(Huawei) និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា (CDRI)។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងដៃគូរសរុបជាង ១១០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលដំណើរការពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ២៖៣០រសៀល។

កម្មវិធី “ទស្សនកិច្ចសិក្សា” របស់សាកលវិទ្យាល័យខេមតិច បាន៖ អនុញ្ញាតឱ្យសិស្សានុសិស្ស មាតាបិតា និង អាណាព្យាបាល ជួបជាមួយនិស្សិត និងបុគ្គលិករបស់សាកលវិទ្យាល័យខេមតិច និងសិក្សាស្វែងយល់ពីបទពិសោធន៍រៀនសូត្រនៅសាកលវិទ្យាល័យ។ អនុញ្ញាតឱ្យសិស្សានុសិស្សមាតាបិតា និងអាណាព្យាបាល ទស្សនាអគារ សម្ភារៈបរិក្ខារ និងកម្មវិធីសិក្សា របស់សាកលវិទ្យាល័យខេមតិច

ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្ត និងអាជីពនាពេលអនាគត។ ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស្គាល់គ្នាជាមួយសិស្សដទៃទៀត និងដៃគូឧស្សាហកម្មរបស់សាកលវិទ្យាល័យខេមតិច ជាមិត្តរួមការងារ ដៃគូ និងនិយោជក។ អនុញ្ញាតឱ្យសិស្សានុសិស្សបានស្គាល់នូវមិត្តភក្តិថ្មី និងរីករាយក្នុងការលេងកីឡា និងល្បែងទាំងឡាយ។

ក្នុងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានថ្លែងសារសំខាន់អំពីការរៀននៅ ខេមតិចថា៖ “ខេមតិច គឺជាសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ប៉ុន្តែសិស្សមក ខេមតិច មិនគ្រាន់តែមករៀនមួយមុខនោះទេ អ្វីដែលសំខាន់ជាងនេះទៀតគឺពួកគេមកទីនេះដើម្បីរៀនពីរបៀបរស់នៅក្នុងជីវិតពោរពេញទៅដោយការអប់រំ គុណតម្លៃជីវិត ភាពសប្បាយរីករាយ និងកីឡា។

លោកបណ្ឌិត បន្តថា សិស្សរៀនបង្កើតក្រុម និងបណ្តាញតាមរយៈ ការធ្វើការជាមួយក្រុមហ៊ុនដៃគូ សកម្មភាព និងគម្រោងក្នុងថ្នាក់ និងតាមរយៈការបង្កើតហ្គេម កីឡា និងក្លឹបក្រៅកម្មវិធីសិក្សា។ ខេមតិច មិនត្រឹមតែជាសាកលវិទ្យាល័យប៉ុណ្ណោះទេតែថែមទាំងជាសហគមន៍មួយ ជាសហគមន៍អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ នវានុវត្តជន និងសហគ្រិនផងដែរ។

ក្នុងកម្មវិធីនោះ សិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេចំពោះកម្មវិធីសិក្សាដែលផ្តល់ដោយ ខេមតិច តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីប្រឹក្សាយោបល់អំពីអាជីព ការចូលរួមសួរសំណួរយ៉ាងសកម្មទាក់ទងនឹងកម្មវិធីសិក្សា បានប្រាស្រ័យទាក់ទងជាមួយដៃគូឧស្សាហកម្ម និងចុងក្រោយបានចូលរួមយ៉ាងរីករាយនឹងសកម្មភាពកីឡា និងហ្គេម។ 

ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវសញ្ញាណដល់សិស្សានុសិស្សម្នាក់ៗដែលបានចូលរួមនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ ដោយពួកគេបានទទួលនូវតម្រុយច្បាស់លាស់មួយចំនួនអំពីរបៀបជ្រើសរើសមុខជំនាញសាកលវិទ្យាល័យ និងគន្លងអាជីពបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅវិទ្យាល័យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង