Yearendyearend1140x150

កម្ពុជានឹងចុះត្រជាក់លាយឡំជាមួយនិងខ្យល់រដូវបក់ ចាប់ពីថ្ងៃទី២៩ធ្នូ-៤មករា ឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជាជាមួយនិង ខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល  - សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C - មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C - សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C - មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្ករទៅខ្លាំង ។

៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C - មានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មាន កម្ពស់ជាមធ្យមផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង