Yearendyearend1140x150

កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចិន

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសរណ៍កម្ពុជា បានប្រកាសត្រៀមខ្លួនរួចដើម្បីទទួលភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន។ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងទេសរណ៍កម្ពុជាបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍នាសម័យកូវីដ១៩។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍កម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារទេសចរចិនជាទីផ្សារធំមួយ ដែលនឹងងើបឡើងវិញមុនគេនៅតាមគោលដៅទេសចរណ៍អន្តរជាតិមួយចំនួន(គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព)។

លោករដ្ឋមន្ត្រីបានបញ្ជាទៅគ្រប់ផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវជំរុញការត្រៀមខ្លួនទទួលភ្ញៀវទេសចរចិនឡើងវិញ ដោយអនុលោមតាមសៀវភៅ«China Ready» និង ត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ និង គោលដៅទេសចរណ៍នានាបន្ថែមការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាដាច់ខាត។

ក្រៅពីនេះនៅពេលក្រសួងទេសចរណ៍ ក៏សម្រេចបានស្ដង់ដាថ្មីសម្រាប់អាជីវកម្មទេសចរណ៍ហើយនោះ អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវតែអនុវត្តតាមស្ដង់ដាថ្មីនេះជាកំហិត ដើម្បីបង្ការការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីការឆ្លងជំងឺកូវីដ-១៩។ជាមួយគ្នានេះកម្ពុជានឹងជំរុញឱ្យមានចលនាទេសចរក្នុងស្រុកជាមុនសិន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរបណ្ដើរៗឡើងវិញ ជាមួយនឹងការកំហិតឱ្យមានការអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។

ជាការកត់សម្គាល់ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាពេលនេះគឺធ្វើឡើងនៅក្នុងបរិបទដែលវិស័យទេសចរណ៍នៅកម្ពុជាបានធ្លាក់សឹងស្មើសូន្យដោយសារតែកូវីដ១៩។ វិស័យទេសចរណ៍បានរួមចំណែករកជំនួយជាតិប្រមាណ៨៥៦លានដុល្លារប្រចាំឆ្នាំដែលស្មើនឹង៣.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង