Yearendyearend1140x150
Img 0571

ការផ្តល់ឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកើនឡើងប្រមាណ២០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។

ភ្នំពេញ៖ ស្ថានភាពចុងក្រោយនេះវិស័យធនាគារ និងហិរញ្ញវត្ថុគឺកាន់តែប្រសើរឡើង ពិសេសក្រោយកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។ សមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុជឿជាក់ថា ស្ថានភាពវិស័យនេះនឹងរឹតតែប្រសើរឡើងនៅឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចកាន់តែបើកចំហរច្រើនជាងមុន។ នេះបើតាមការថ្លែងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។

លោក កាំង តុងងី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុនេះគឺកាន់តែប្រសើរឡើង ពិសេសក្រោយកម្ពុជាប្រកាសបើកសេដ្ឋកិច្ចឡើងវិញ។ ជារួមសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ឥណទានមានការកើនឡើងប្រមាណ ២០% ផ្អែកតាមទិន្នន័យធនាគារជាតិនៃកម្ពុជា។ តែយ៉ាងណាក៏ដោយ វិស័យទាំងមូលក៏មានការប្រុងប្រយ័ត្នជានិច្ចសម្រាប់បញ្ហាផ្សេងៗដែលអាចនឹងកើតឡើង។

លោក កាំង តុងងី បានឲ្យដឹងថា តាមរយៈទិន្នន័យពីសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ (មិនរាប់បញ្ចូលទិន្នន័យធនាគារ) វិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើងទាំងប្រាក់បញ្ញើ និងឥណទានក្នុងត្រីមាសទី៣ ឆ្នាំ២០២១។

លោក កាំង តុងងី បានថ្លែងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានបានកើនឡើងរហូតដល់ ៨.២១៨ លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ ៦០០ លានដុល្លាសហរដ្ឋអាមេរិកបើធៀបនឹងត្រីមាសមុន ខណៈចំនួនអតិថិជនកម្ចីបានកើនឡើងដល់ ២.០២៨.៨៨២នាក់ ដោយកើនឡើង ៥១.១១៦នាក់បើធៀបនឹងត្រីមាសទី២ក្នុងឆ្នាំ២០២១។

លោក កាំង តុងងី បានបន្តថា ចំពោះចំនួនអតិថិជនដែលដាក់ប្រាក់បញ្ញើក៏មានការកើនឡើងដល់ចំនួន ២.៨៤៩.៣៤៤នាក់ ពោលគឺកើនឡើងចំនួន ៣៣.៦៨៦នាក់ ធៀបនឹងត្រីមាសទី២ ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើងដល់ ៤.០៧៣លានដុល្លាសហរដ្ឋអាមេរិក ពោលគឺកើនឡើងចំនួន ១៩០លានដុល្លាសហរដ្ឋអាមេរិកធៀបនឹងត្រីមាសទី២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង