Yearendyearend1140x150

ញូវយ៉កអនុវត្តច្បាប់ថ្មីសម្រាប់អ្នកក្លែងបន្លំឯកសារវ៉ាក់សាំងនឹងត្រូវប្រឈមជាប់ពន្ធនាគារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ញូវយ៉កអនុវត្តច្បាប់ថ្មីសម្រាប់អ្នកក្លែងបន្លំឯកសារវ៉ាក់សាំងនឹងត្រូវប្រឈមជាប់ពន្ធនាគារ ប្រភពរូប៖ RT

ញ៉ូវយ៉ក៖ ការក្លែងបន្លំឯកសារចាក់វ៉ាក់សាំង Covid-19 ឥឡូវនេះ ក្រុងញូវយ៉កអនុវត្តច្បាប់ថ្មីសម្រាប់អ្នកក្លែងបន្លំឯកសារវ៉ាក់សាំងនឹងត្រូវប្រឈមជាប់ពន្ធនាគារ ខណៈដែលអភិបាលក្រុង Kathy Hochul ព្យាយាមបង្ក្រាបករណីក្លែងបន្លំនិងការអនុវត្តខុសច្បាប់។

លោកស្រី Hochul បានចុះហត្ថលេខាលើវិធានការ «ការក្លែងបន្លំឯកសារវ៉ាក់សាំង» ជាបទឧក្រិដ្ឋកាលពីថ្ងៃពុធដោយព្រមានថា អ្នកស្រុកដែល "បំភាន់" ស្ថានភាពនៃការចាក់ថ្នាំរបស់ពួកគេ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពរបស់អ្នកទាំងអស់ដែលពួកគេទាក់ទងជាមួយផងដែរ។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ច្បាប់នេះធានាថានៅពេលដែលទីក្រុងញូវយ៉កបើកដំណើរការ ហើយអាជីវកម្មជាច្រើនត្រូវពឹងផ្អែកលើការត្រួតពិនិត្យស្ថានភាពការចាក់វ៉ាក់សាំង ការក្លែងបន្លំកំណត់ត្រានៃការចាក់វ៉ាក់សាំងនឹងមិនត្រូវបានអត់ឱនទេ" ។

ឥឡូវនេះ បណ្ណបញ្ជាក់ការទទួលបានវ៉ាក់សាំងនឹងត្រូវបានចាត់ទុកថាជា "ឧបករណ៍សម្រាប់គោលបំណងក្លែងបន្លំប័ណ្ណវ៉ាក់សាំង COVID-19 នឹងទៅជាបទឧក្រិដ្ឋកម្រិត D" ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ។

ការ Hack កំណត់ត្រាចាក់វ៉ាក់សាំងនៅលើមូលដ្ឋានទិន្នន័យកុំព្យូទ័រ ឥឡូវនេះក៏នឹងត្រូវចាត់ទុកថាជាបទឧក្រិដ្ឋថ្នាក់ E និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៤ ឆ្នាំ។

លោកស្រីសង្កត់ធ្ងន់ថា "ច្បាប់ក្នុងបញ្ជាក់ការពិតចំពោះអ្នកទទួលបានការចាក់វ៉ាក់សាំង" នឹងបម្រើយ៉ាងខ្លាំងក្លាក្នុងការពារមនុស្សពីការនិយាយកុហកអំពីស្ថានភាពនៃការទទួលបានការចាក់វ៉ាក់សាំងបង្ការរបស់ពួកគេ ការការពារសុខភាពសាធារណៈ និងការធានាថាការងើបឡើងវិញនៃសេដ្ឋកិច្ច។

ការចាក់វ៉ាក់សាំងនៅក្នុងទីក្រុងជាង ៣២,៨០០,០០០ ត្រូវបានគ្រប់គ្រងនៅក្នុងរដ្ឋញូវយ៉ក។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងថា ៩៥ ភាគរយនៃប្រជាជនញូវយ៉កបានទទួលយ៉ាងហោចណាស់មួយដូស ខណៈដែល ៨២.៥% បានទទួលវ៉ាក់សាំងចំនួន២ដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង