Yearendyearend1140x150

ក្នុង១ថ្ងៃ«អ្នកដំណើរ»ជាង១ពាន់នាក់ចូលមកកម្ពុជាដើម្បីទេសចរណ៍ និងបម្រើការងារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ជាការកត់សម្គាល់ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ អ្នកដំណើរចូលមកកម្ពុជាក្នុងមួយថ្ងៃមានប្រមាណជាង១ពាន់នាក់ គឺចន្លោះពី១០២១នាក់ ទៅ១១៨៩នាក់។ អ្នកដំណើរចូលមកកម្ពុជា ក្នុងគោលបំណងបម្រើការងារ ទេសចរណ៍ និងមួយចំនួនជាពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ។ នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា អ្នកដំណើរទាំងនោះបានធ្វើដំណើរមកពីប្រទេសសិង្ហាបុរី ថៃ កូរ៉េខាងត្បូង ចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញច្រើនជាងគេ និងចុងក្រោយនេះ តាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៥/១១/២០២១ រហូតដល់២២/១២/២០២១ អ្នកដំណើរចូលមានចំនួន១៨,៨៩៦នាក់ ហើយក្នុងមួយថ្ងៃមានភ្ញៀវប្រមាណជាង១ពាន់នាក់ចូលមកកម្ពុជា។ តាមតួលេខខាងលើនេះ យើងសន្និដ្ឋានថាអ្នកដំណើរចូលកម្ពុជា មានការកើនឡើងលើ១០០ភាគរយ ព្រោះមុនពេលបើកប្រទេសចំនួនអ្នកដំណើរចូលប្រចាំថ្ងៃប្រមាណ៣០០ទៅ៤០០នាក់ តែបច្ចុប្បន្នមានជាង៩០០ ទៅ១ពាន់នាក់ ក្នុងមួយថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង