Yearendyearend1140x150

ទីផ្សារ«សាច់ជ្រូក»មានកំណើនច្រើន ក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា 

ភ្នំពេញ៖រាជរដ្ឋាភិបាលម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ហើយអាជីវកម្មនានាក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ។ការបើកឡើងវិញនេះ បាននាំឱ្យ តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារកម្ពុជាក៏មានការកើនឡើងប្រមាណ២០ភាគរយវិញដែរ។ បើទោះបីជាសាច់ជ្រូកលើជ្រុញមានការកើនឡើងក្តី ប៉ុន្តែតម្លៃសាច់ជ្រូករស់នៅតែបន្តរក្សាតម្លៃទាបដដែល។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ ស្ថានភាពទីផ្សារកម្ពុជាចាប់ផ្តើមមានភាពអ៊ូអរឡើងវិញ ការលក់ដូរក៏លក់ដាច់ជាងមុន ជាពិសេសសាច់ជ្រូកលើជ្រុញចាប់ផ្តើមមានតម្រូវការកើនឡើងផងដែរ។ ក៏ប៉ុន្តែតម្លៃសាច់ជ្រូករស់ចាប់ពីរដូវភ្ជុំរហូតដល់បច្ចុប្បន្ននេះ នៅតែមិនទាន់ឡើងថ្លៃ គឺលក់បានត្រឹមតែ៨ពាន់រៀលទៅ៩ពាន់រៀលក្នុងមួយគីឡូ ហើយលក់បានតម្លៃខ្ពស់បំផុតបានត្រឹម១ម៉ឺនរៀលតែប៉ុណ្ណោះ។

លោកបន្តថា សាច់ជ្រូក ជាសាច់សត្វដែលមានតម្រូវការខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃមានតម្រូវការចន្លោះពី៨ពាន់-៩ពាន់ក្បាល ហើយបច្ចុប្បន្ននេះ ថ្ងៃខ្លះកើនដល់១ម៉ឺនក្បាល។ រីឯតម្លៃសាច់ជ្រូកក្នុងទីផ្សារវិញ គឺលក់ទៅតាមប្រភេទសាច់ សម្រាប់សាច់ជ្រូកសុទ្ធគឺនៅត្រឹម ១,៨០០០រៀលក្នុងមួយគីឡូក្រាមតែប៉ណ្ណោះ ចំពោះសាច់ជ្រូក៣ជាន់នៅត្រឹម២ម៉ឺនរៀល ដែលតម្លៃអាចចុះ៥ពាន់រៀលក្នុងមួយគីឡូក្រាម។

លោកបន្ថែមថា ចំពោះដែលធ្វើឱ្យតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ចុះ គឺមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែខាងសមាគមនៅតែបន្តព្យាយាម និងមានតែការអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាគាំទ្រផលិតផលនៅក្នុងស្រុក ដើម្បីជួយដល់កសិករនៅក្នុងវិស័យនេះ ក៏ដូចជាការបង្កើនចំណាយក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង