Yearendyearend1140x150

អាឡឺម៉ង់នឹងប្រើធម៌ក្ដៅដល់អ្នកដែលមិនព្រមចាក់វ៉ាកសាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាឡឺម៉ង់នឹងប្រើធម៌ក្ដៅដល់អ្នកដែលមិនព្រមចាក់វ៉ាកសាំង​ ប្រភពរូប៖ RT

អាឡឺម៉ង់៖ ស្ថាប័នក្រមសីលធម៌ឈានមុខគេរបស់ប្រទេសអាឡឺម៉ង់ បានគាំទ្រគំនិតនៃការបន្តការចាក់វ៉ាក់សាំងការពារកូវីដ១៩ជាចាំបាច់ដល់មនុស្សពេញវ័យទាំងអស់ ទោះបីជាធ្វើការបង្ខិតបង្ខំដោយផ្ទាល់ និងការប្រើប្រាស់ "អំពើហឹង្សា" លើអ្នកដែលមិនព្រមទទួលការចាក់វ៉ាក់សាំងក៏ដោយ។

ក្រុមប្រឹក្សាក្រមសីលធម៌របស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា ការដាក់ចេញនូវវិធានការចាំបាច់សម្រាប់ការចាក់វ៉ាក់សាំង សម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ គំនិតនៃការចាក់វ៉ាក់សាំងបង្ការជាកំហិតប្រឆាំងនឹងកូវីដ១៩ ត្រូវបានគាំទ្រដោយស្ថាប័នក្រមសីលធម៌អាឡឺម៉ង់ ខណៈពេលដែលការពង្រីកកម្រិតមធ្យមនៃការចាក់វ៉ាក់សាំងដែលមានស្រាប់បានទទួលការគាំទ្រពីអ្នកជំនាញចំនួន ២០ ។

ក្រុមប្រឹក្សាបាននិយាយថា អត្រានៃការទទួលការចាក់វ៉ាក់សាំងបង្ការខ្ពស់មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត ដោយសារប្រព័ន្ធថែទាំសុខភាពអាល្លឺម៉ង់កំពុងឈានដល់ដែនកំណត់របស់វានៅកន្លែងជាច្រើន។

ការចាក់វ៉ាក់សាំងជាកំហិតមិនអាចបំបែករលកទី ៤ បច្ចុប្បន្នក្នុងរយៈពេលខ្លីបានទេ តែការចាក់វ៉ាក់សាំង កាតព្វកិច្ចអាចជាបង្ការរោគរាតត្បាតបាន។ នៅពេលអនុវត្តការចាក់វ៉ាក់សាំងជាកាតព្វកិច្ច អាជ្ញាធរក៏គួរតែធ្វើការ ដើម្បីចៀសវាងបញ្ហារវាង "អ្នកទទួលវ៉ាក់សាំង និងអ្នកដែលមិនបានចាក់វ៉ាក់សាំង" ប្រឆាំងគ្នាទៅវិញទៅមក។

ខណៈពេលដែលក្រុមប្រឹក្សាបានជំទាស់យ៉ាងខ្ជាប់ខ្ជួននូវគំនិតនៃការចាក់វ៉ាក់សាំងជាកាតព្វកិច្ចក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ វាមានការផ្លាស់ប្តូរចិត្ត ដោយសារតែប្រទេសនេះកំពុងប្រឈមមុខនឹងរលកទីបួននៃការឆ្លងជំងឺរាតត្បាតដែលកំពុងបន្តនៅលើការលេចចេញនូវ ប្រភេទ អូមីក្រុង ធ្វើឲ្យស្ថាប័នក្រមសីលធម៌ ត្រូវបានប្រគល់ភារកិច្ចដោយអាជ្ញាធររបស់ប្រទេសក្នុងការវាយតម្លៃឡើងវិញអំពីបញ្ហានេះ។

សូមបញ្ជាក់ថា ស្ថាប័នក្រមសីលធម៌ឈានមុខគេរបស់ប្រទេសអាឡឺម៉ង់នេះ គឺជាស្ថាប័នឯករាជ្យមួយដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋាភិបាលសហព័ន្ធ និង សភាជាន់ទាប និងផ្តល់ដំបូន្មានលើផ្នែកច្បាប់ សីលធម៌ សង្គម វិទ្យាសាស្រ្ត និងបញ្ហានៅប្រទេសអាល្លឺម៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង