Yearendyearend1140x150

សម្តេច ហ៊ុន សែន មិនអនុញ្ញាតឱ្យ«រថយន្តអត់បង់ពន្ធ»បើកលើផ្លូវសាធារណៈនោះទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៣ ធ្នូនេះ បានប្រកាសមិនអនុញ្ញាតឱ្យឡានអត់បង់ពន្ធបើកបរលើផ្លូវសាធារណៈនោះទេ។ហើយសម្តេច បានអំពាវនាវដល់ម្ចាស់រថយន្តដែលមិនទាន់បានបង់ពន្ធរូសរាន់មកបង់ពន្ធ ដើម្បីទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។

ការប្រកាសរបស់សម្តេច ហ៊ុន​ សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិគយ អគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)។

បើតាមសម្តេច ហ៊ុន សែន សម្តេចមិនចង់ឃើញពាក្យរថយន្តកង្កូតស្តាំ ឬឡានជ្រកក្រោមដំបូលស្លាកលេខនេះ ឬនោះនោះទេ ហើយសម្តេចបានចាត់ទុកករណីនេះ គឺជារឿងច្រំដែល។

សូមរំលឹកថា រថយន្តដែលគ្មានពន្ធ ត្រូវបានស្ថាប័ន្ធគយ និងរដ្ឋករ អនុគ្រោះពន្ធឲ្យ១០% ដែលនឹងបញ្ជប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ រថយន្តដែលគ្មានពន្ធ នឹងត្រូវបង់ពន្ធពេញ។ លើសពីនេះ រថយន្តគ្មានពន្ធទាំងអស់ នឹងរងនូវការបង្ក្រាប និងពិន័យយ៉ាងតឹងតែង ដោយមិនមានការលើកលែង ចាប់ពីចុងខែមិថុនា ឆ្នាំ២០២២ទៅ ប្រសិនបើម្ចាស់មិននាំយកទៅបង់ពន្ធឲ្យទាន់កាលកំណត់ចុងក្រោយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង