Yearendyearend1140x150

មនុស្ស៧០នាក់បានបាត់ខ្លួនបន្ទាប់ពីបាក់ដីនៅអណ្តូងរ៉ែមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស៧០នាក់បានបាត់ខ្លួនបន្ទាប់ពីបាក់ដីនៅអណ្តូងរ៉ែមីយ៉ាន់ម៉ា ប្រភពរូប៖ CNA

មីយ៉ាន់ម៉ា៖ សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះបានប្រាប់ AFP ថា មនុស្សយ៉ាងហោចណាស់ ៧០ នាក់បានបាត់ខ្លួន និងមនុស្សម្នាក់បានស្លាប់នៅថ្ងៃពុធនេះ បន្ទាប់ពីការរអិលបាក់ដីនៅឯអណ្តូងរ៉ែ Jade ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

លោក Ko Ny សមាជិកក្រុមជួយសង្គ្រោះបាននិយាយថា មនុស្សប្រហែលទៅ ៧០ ទៅ ១០០ នាក់កំពុងបាត់ខ្លួននៅក្នុងការរអិលបាក់ដីដែលបានកើតឡើងប្រហែលម៉ោង ៤ ព្រឹក នៅឯអណ្តូងរ៉ែ Hpakant ក្នុងរដ្ឋ Kachin ។ លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះប្រហែល ២០០នាក់ កំពុងស្វែងរកសាកសព ហើយខ្លះកំពុងប្រើប្រាស់ទូក ដើម្បីស្វែងរកអ្នកស្លាប់នៅក្នុងបឹងក្បែរនោះ។

លោក Dashi Naw Lawn មន្ត្រីនៃអង្គការសង្គមស៊ីវិល Kachin Network Development Foundation បាននិយាយតាមទូរស័ព្ទថា "អាជ្ញាធរបានមកដល់ទីតាំងប្រហែលម៉ោង ៧ ព្រឹក ហើយកំពុងធ្វើការស្វែងរកជនរងគ្រោះ ។

ការរអិលបាក់ដី និងគ្រោះថ្នាក់ផ្សេងៗ គឺជារឿងធម្មតានៅក្នុងអណ្តូងរ៉ែដែលមានការគ្រប់គ្រងមិនល្អនៃទីក្រុង Hpakant ដែលជាបេះដូងនៃការជួញដូរត្បូងរបស់ប្រទេសមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋ Kachin ដែលបានទាក់ទាញកម្មករក្រីក្រមកពីទូទាំងប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកត្បូងដែលភាគច្រើនសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

សម្ពាធសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត COVID-19 បានទាក់ទាញជនចំណាកស្រុកកាន់តែច្រើនទៅកាន់អណ្តូងរ៉ែ បើទោះបីជាជម្លោះបានផ្ទុះឡើងចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ។

កាលពីខែកក្កដាឆ្នាំមុន មនុស្សជាង ១៧០ នាក់ ដែលភាគច្រើនជាជនចំណាកស្រុកបានស្លាប់នៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយនៅក្នុងខេត្ត Hpakant បន្ទាប់ពីកាកសំណល់រ៉ែបានដួលរលំចូលទៅក្នុងបឹងមួយ។

សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាផលិតបាន ៩០ ភាគរយនៃត្បូងពេជ្ររបស់ពិភពលោក។ ភាគច្រើនមកពី Hpakant ជាកន្លែងដែលក្រុមសិទ្ធិមនុស្សនិយាយថា ក្រុមហ៊ុនរុករករ៉ែដែលមានទំនាក់ទំនងជាមួយឥស្សរជនយោធានិងក្រុមប្រដាប់អាវុធជនជាតិភាគតិចរកបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង